ការ​ជួបជុំ​លើក​ទី៥- លោក ហង្ស សីហា​ ជួបជុំ​ជាមួយ​លោក​ឪពុក

       សង្គ្រាម​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ​បាន​ប្រើ​ទារុណ​កម្ម​យ៉ាង​ឃោរឃៅ​ខ្លោច​ផ្សារ​ និង​បាន​សម្លាប់​​ប្រជាជន​កម្ពុជា​ជាង​១.៥​សែន​នាក់។ ទោះបី​ជា​មិន​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ក៏ ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​​បាន​ស្លាប់​ដោយសារ​តែ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​លើស​កម្លាំង និង​អត់​អាហារ។ ដោយសារ​តែ​មូលហេតុ​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ប្រថុយ​រត់​គេច​ខ្លួន​ទៅ​រស់នៅ​លើ​ទឹកដី​ជំរំ។ ​

          នៅ​ពេល​ លោក ហង្ស សីហា មាន​អាយុ​៣​ខែ ឪពុក​របស់​លោក​បាន​ចាកចេញ​ពី​លោក និង​ម្ដាយ ទៅ​រស់នៅ​កន្លែង​ផ្សេង។ ចាប់​តាំង​ពី​នោះ​មក លោក​មិន​ដែល​បាន​ស្គាល់​​មុខ​ឪពុក ការ​ស្រលាញ់​ថ្នាក់ថ្នម​របស់​ឪពុក​ដូច​កុមារ​ដ៏ទៃ​ឡើយ។ ម្ដាយ​របស់​​សីហា ​បាន​ខិតខំ​តស៊ូ មិន​ខ្លាច​នឿយ​ហត់ មិន​ថា​យប់​ថ្ងៃ ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​នេះ​ឲ្យ​ធំធាត់​ តែ​ម្នាក់​ឯង។

       ក្រោយ​ការ​ប្រកាស​ស្វែងរក​​ឪពុក​លោក​ ហង្ស សីហា តាម​រយៈ​វិទ្យុ​បាយ័ន ​រយៈពេល​មួយ​សប្ដាហ៍​រួច​មក កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​លោក អ៊ុន ហេង ដែល​​ជា​ឪពុក​របស់​លោក ហង្ស សីហា។ លោក អ៊ុន ហេង​ មាន​ទីលំនៅ​ក្នុង​ខេត្ត​ស្វាយរៀង។

          មុន​ឆ្នាំ១៩៧៥ លោកស្រី ហង្ស ស៊ីយឿត ព្រម​ទាំង​ក្រុម​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​គារ៣ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ​ហើយ​មាន​ឪពុក​ធ្វើ​ទាហាន និង​ម្ដាយ​​ធ្វើ​ស្រែ។ នៅ​ខែ​មេសា ឆ្នាំ១៩៧៥​ ក្រុម​គ្រួសារ​លោកស្រី ហង្ស ស៊ីយឿត ត្រូវ​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​ភូមិ ហើយ​ឪពុក​ម្ដាយ​​របស់​លោកស្រី ហង្ស ស៊ីយឿត បាន​ស្លាប់​ដោយ​សារ​ការ​បង្អត់​បាយ​របស់​ពួក​ខ្មែរ​ក្រហម​ក្នុង​នៅ​ឆ្នាំ​១៩៧៥ ក្នុង​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង និង​បន្ត​រស់​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ១៩៧៩។

ឆ្នាំ​ចុង១៩៧៩​ ពេល​ដែល​ប្រទេស​ត្រូវ​​​បាន​រំដោះ លោកស្រី ហង្ស ស៊ីយឿត បាន​ទៅ​រស់​នៅ​ផ្ទះ​កំណើត​របស់​គាត់​តែ​ម្នាក់​ឯង ដើម្បី​រង់ចាំ​ជួប​បង​ប្អូន​ញាតិ​សន្តាន​របស់​គាត់​វិញ ដោយ​​មាន​មុខរបរ​ធ្វើ​ស្រែ។ ក្រោយ​មក​នៅ​ឆ្នាំ១៩​៨៤ លោកស្រី ហង្ស ស៊ីយឿត បាន​រត់​ទៅ​នៅ​ជំរុំ​​សាយធូ ជា​មួយ​បងស្រី​ឈ្មោះ ហង្ស ស៊ីយឿន ហើយ​នៅ​ឆ្នាំ​១៩៨៥ លោកស្រី ហង្ស ស៊ីយឿត ក៏​បាន​ជួប​ជាមួយ​លោក អ៊ុន ហេង ហៅ ចាន់ សារិទ្ធ​ និង​បាន​រៀបការ​ជាមួយ​គ្នា។ នៅ​ឆ្នាំ១៩៨៦ លោកស្រី ហង្ស ស៊ីយឿត ប្រសូត​បាន​កូន​ប្រុស​មួយ​ឈ្មោះ ហង្ស សីហា។ ពេល លោក ហង្ស សីហា មាន​អាយុ​ប្រហែល​ជា​មួយ​ខួប ក៏​ឪពុក​បាន​បែក​ទៅ​នៅ​ជំរុំ​មួយ​ទៀត​ហៅ “ជំរុំ​ដងរែក” ជាមួយ​ប្រពន្ធ​ម្នាក់​ទៀត។ ចាប់​តាំង​ពី​ពេល​នោះ​មក ឪពុក​របស់​លោក ហង្ស សីហា មិន​បាន​ត្រឡប់​មក​រក​កូន និង​ប្រពន្ធ​ទៀត​ឡើយ​រហូត​ដល់​បច្ចុប្បន្ន។

សូម​ទស្សនា​វីដេអូ​ជួបជុំ​គ្រួសារ​របស់​លោក ហង្ស សីហា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៣២
ម្សិលមិញ ១៨៣
សរុប ២២៦៨៦៨