ការ​ជួបជុំ​លើក​ទី៧- លោកស្រី សែម វឿន​ ជួបជុំ​ជាមួយ​លោក​ឪពុក​ និង​ម្ដាយ​មីង

          លោកស្រី​ សែម វឿន ជា​កូន​ស្រី​ច្បង​នៅ​ក្នុង​គ្រួសារ​មួយ​​ដែល​មាន​បងប្អូន​ពី​នាក់។ នៅ​មុន​សម័យ​សង្គ្រាម គ្រួសារ​របស់​លោកស្រី​រស់នៅ​ជួបជុំ​គ្នា​​នៅ​​ក្នុង​ខេត្ត​តាកែវ។ នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ លោកស្រី​មាន​អាយុ​ប្រហែល​​១០ឆ្នាំ។ ក្រោយ​មក​នៅ​​ក្នុង​សម័យ​សង្គ្រាម ​គ្រួសារ​លោកស្រី​ទាំង​អស់​ត្រូវ​បាន​ពួក​ប៉ុលពត​ជម្លៀស​ទៅ​ព្រំដែន​វៀតណាម​ ​ក្នុង​ខេត្ត​តាកែវ។ ទៅ​រស់នៅ​ទីនោះ​បាន​រយៈពេល​ប្រហែល​មួយ​ឆ្នាំ នៅ​ឆ្នាំ ១៩៧៦ ម្ដាយ​​លោកស្រី​បាន​ស្លាប់​ដោយសារ​តែ​អត់អាហារ និង​ជំងឺ​ទាស់ ​ដែល​បណ្ដាល​មក​ពី​​ការ​ធ្វើការ​ធ្ងន់​ហួស​កម្លាំង។

          ក្រោយ​ពេល​​ម្ដាយ​របស់​លោកស្រី​​បាន​ស្លាប់​ប្រហែល​ជា​៣-៤ខែ កងទ័ព​វៀតណាម​បាន​វ៉ៃ​ចូល​តាម​ច្រក​ព្រំដែន ​បាន​ធ្វើ​ឲ្យ​លោកស្រី​ ប្អូន​ប្រុស និង​ឪពុក​ក៏​ត្រូវ​បាន​កៀរ​ឲ្យ​មក​រស់នៅ​ភូមិ​ត្រពាំងលើក និង​បាន​រស់​នៅ​ជាមួយ​នឹង​​ជីតា​ខាង​ម្ដាយ​របស់​លោកស្រី។ ពេល​មក​ដល់​ភូមិ​ត្រពាំងលើក បាន​​ប្រហែល ៤-៥ថ្ងៃ ជីតា​របស់​លោកស្រី បាន​យក​លោកស្រី និង​ប្អូន​ប្រុស​ទៅ​រស់នៅ​ជាមួយ​ម្ដាយ​មីង​ឈ្មោះ សែម លី ដែល​ត្រូវ​ជា​​ប្អូនស្រី​របស់​ម្ដាយ​លោកស្រី​​នៅ​ក្រុងព្រះសីហនុ។ ចាប់​តាំង​ពី​នោះ​មក លោកស្រី​បាន​បែក​ពី​ឪពុក និង​មិនដែល​ទទួល​បាន​ដំណឹង​អ្វី​​សោះ​អំពី​ឪពុក​លោកស្រី។ ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ នៅ​ពេល​ប្រទេស​កម្ពុជា​​ត្រូវ​បាន​រំដោះ និង​មាន​ស្ថានភាព​ច្របូកច្របល់ បាន​ធ្វើ​ឲ្យ​លោកស្រី​បាន​បែក​ពី​ម្ដាយ​មីង និង​ប្អូន​ប្រុស​របស់​លោកស្រី​ទៀត។ ​

          ក្រុម​ការងារ​នៃ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ធ្វើ​ការ​ស្រាវជ្រាវ​​​តាម​ការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រហូត​ឈាន​ដល់​ការ​ស្វែងរក​ឃើញ​គ្រួសារ​របស់​លោកស្រី​ សែម វឿន ដែល​​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ភូមិ​កំណើត​តាំង​ពី​​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។

          សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី សែម វឿន ដូច​ខាង​​ក្រោម!​

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០០
ម្សិលមិញ ១៨៣
សរុប ២២៦៨៣៦