ការ​ជួបជុំ​គ្រួសារ​លើក​ទី១​២-លោកស្រី ឡាយ ស្រីលី ជួបជុំ​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន

 ​            នៅ​ប្រហែល​ជា​ឆ្នាំ ១៩៩២ ពេល​លោកស្រី ឡាយ ស្រីលី (ត្រកូល​ឡាយ​ជា​ត្រកូល​យក​តាម​ម្ដាយ​ចិញ្ចឹម) មាន​អាយុ​ប្រហែលជា ១០ឆ្នាំ ក៏​ត្រូវ​បាន​ម្ដាយមីង (មិន​ចាំ​ឈ្មោះ) ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​ម្ដាយ​លោកស្រី យក​មក​លេង​ភ្នំពេញ​។លោកស្រី ស្រីលី មក​ដល់​ផ្ទះ​ម្ដាយមីង​នៅ​សន្ធរ​មុខ​បាន​២-៣​ថ្ងៃ​ក៏​បាន​វង្វេង​ពី​ផ្ទះ​ម្ដាយមីង ​ដោយសារ​តែ​លោកស្រី​ចុះ​ពី​ផ្ទះ​ម្ដាយមីង​មក​មើល​គេ​តាំង​សត្វ​លក់។ ពេល​លោកស្រី​វង្វេង​ពី​ម្ដាយមីង លោកស្រី​ ស្រីលី​ត្រូវ​បាន​លោក​តា​ម្នាក់​រើស​យក​មក​ចិញ្ចឹម​នៅ​​រហូត​ដក់​រៀប​ឲ្យ​មាន​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃ។

              នៅ​ប្រហែល​ជា​ឆ្នាំ ២០០៤ លោកស្រី ឡាយ ស្រីលី បាន​ទៅ​ស្វែងរក​គ្រួសារ​របស់​លោកស្រី​មួយ​ដង​ដែរ​នៅ​ឃុំ​កំពង់ត្រាចខាងលិច នឹង​រក​បាន​ពីរ​ភូមិ​ដែរ​ក្នុង​ឃុំ​នោះ ប៉ុន្តែ​រក​មិន​ឃើញ​ទេ ហើយ​ការ​ទៅ​ស្វែងរក​នោះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ លោកស្រី ឡាយ ស្រីលី បាន​រៀបការ​នៅ​ឆ្នាំ ២០០៤ ជាមួយ​ឈ្មោះ ជា ថា នឹង​ទទួល​បាន​កូនស្រី​ពីរ​នាក់​ឈ្មោះ ជា ចន្នី អាយុ ៥ឆ្នាំ នឹង​ឈ្មោះ ជា ចាន់ណា អាយុ ៣ឆ្នាំ។

          ក្រុម​ការងារ នៃ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» ទទួល​បាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​​តាមរយៈ​ការ​ប្រកាស​ដំណឹង​ស្វែងរក​សាច់ញាតិ​លើ​​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​វិទ្យុ​​បាយ័ន ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ស្វែងរក​អ្នក​ម្ដាយ និង​បងប្អូន​របស់​​លោកស្រី ឡាយ ស្រីលី។

           សូម​ទស្សនា​វីដេអូ​​ជួបជុំ​របស់​លោកស្រី ឡាយ ស្រីលី ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤៨
ម្សិលមិញ ១៦៥
សរុប ១៩១៣៩៦