ការ​ជួបជុំ​គ្រួសារ​លើក​ទី​១៤- លោក ជ័យ ជួបជុំ​ជាមួយ​ប្អូន​ប្រុស

លោក ជ័យ ​មាន​ឪពុក​ឈ្មោះ ណុប ម្ដាយ​ឈ្មោះ ទី និង​មាន​បងប្អូន​បង្កើត​ចំនួន ៤នាក់ ស្រី ១នាក់ រស់នៅ​ភូមិ​ដុក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។​ លោក ជ័យ​បាន​ដាក់​ពាក្យ​មក​ស្វែងរក​​សមាជិក​គ្រួសារ​របស់​លោក​ចំនួន៤​​នាក់ គឺ លោក​ឪពុក​ឈ្មោះ ណុប អ្នក​ម្ដាយ​ឈ្មោះ ទី បង​ប្រុស​ទី១ ឈ្មោះ សុខ​ ​ប្អូន​ប្រុស​ទី៣ ឈ្មោះ ជេត ​និង​​ប្អូន​ស្រី​ទី៤ ឈ្មោះ គង់។

          លោក ជ័យ និង​ក្រុម​គ្រួសារ​រស់នៅ​ស្រុកកំណើត​នៅ​ភូមិ​ដុក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ប្រកបរបរ​ធ្វើស្រែ​ចម្ការ។ ដោយសារ​លោក​នៅ​ក្មេង​ពេក ​លោក​មិន​ចង់​ចាំ​អ្វី​ច្រើន​នោះ​ទេ លោក​​គ្រាន់​តែ​ចាំ​បាន​ថា​ គ្រួសារ​របស់​លោក​រស់នៅ​ក្នុង​ភូមិ​ដុក ដែល​មាន​ប្រជាជន​រស់នៅ​មិន​ច្រើន​នោះ​ទេ ជា​តំបន់​ដាច់​ស្រយាល​មួយ។ ឆ្នាំ១៩៧៥ លោក​បាន​គេ​ឲ្យ​ចេញពី​គ្រួសារ​ទៅ​រស់នៅ​ស្រុក​ខ ហើយ​​ធ្វើការ​ជា​អ្នក​រត់​សំបុត្រ​ពី​ស្រុក​ខ ទៅ​ស្រុក​ស្រែអំបិល​ ​រៀងរាល់​ថ្ងៃ។ ចំណែក​បងប្រុស​ទី១ ឈ្មោះ សុខ បាន​ចូល​ធ្វើជា​ទាហាន​ហើយ​បាន​បាត់ខ្លួន​រហូត។ ពេល​មាន​កងទ័ព​​រំដោះ​​​​ចូល​មក ​លោក​ជ័យ​បាន​បន្ត​ដំណើរ​​តាម​អ្នក​​ភូមិ​រហូត​ទៅ​ដល់​ជំរំ។ ជា​ភព្វសំណាង​ លោក ជ័យ​ បាន​​ចេញ​ទី​រស់នៅ​ក្នុង​ប្រទេស​បារាំង​ ក្នុង​នាម​ជា​កុមារ​កំព្រា។ ក្រោយ​មក​ទៀត លោក ជ័យ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​មក​ស្វែងរក​ដំណឹង​សាច់ញាតិ ប៉ុន្តែ​មិន​ទទួល​បាន​ដំណឹង​អ្វី​សោះ ទើប​លោក​សម្រេច​ដាក់ពាក្យ​មក​​កម្មវិធី​មនុស្សធម៌ «នេះ​មិន​មែន​ជា​សុបិន»

        ក្រោយ​ពេល​ទទួល​បាន​ការ​ដាក់ពាក្យ​​ពី​លោក ជ័យ ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដោយ​មាន​កិច្ចសហការ​​ពី​អាជ្ញាធរ​មូលដ្ឋាន។ តាមរយៈ​ការ​ស្រាវជ្រាវ ក្រុម​ការងារ​បាន​ស្វែងរក​ឃើញ​ដំណឹង​ប្អូន​ប្រុស​​​​តែ​ម្នាក់​គាត់​ដែល​នៅ​មាន​ជីវិត​រស់​របស់​លោក​ជ័យ។

សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោក ជ័យ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤៩
ម្សិលមិញ ១៦៥
សរុប ១៩១៣៩៧