ការ​ជួបជុំ​លើក​ទី​១៦- លោកស្រី មឿន ច្រឹប ជួបជុំ​ជាមួយ​អ្នកម្ដាយ និង​បងប្អូន

លោកស្រី មឿន ច្រឹប ហៅ មឿន យៀន មាន​អាយុ ៣៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកឃ្លាំង ខេត្ត​កណ្ដាល។ លោកស្រី​មាន​ឪពុក​ឈ្មោះ មឿន និង​ម្ដាយ​ឈ្មោះ ឡន។ លោកស្រី​ជា​កូន​ទី៤ ក្នុង​ចំណោម​បងប្អូន​ទាំងអស់ គឺ​បង​ស្រី​​ទី១ ឈ្មោះ ឡាត់ ​បង​ស្រីទី២ ឈ្មោះ ផាត ​បង​ស្រីទី៣ ឈ្មោះ ផៃ ភេទ​ស្រី​ និង​ប្អូន​ប្រុស​ទី៥ ឈ្មោះ ពៅ។

          មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី​រស់នៅ​ក្នុង​ភូមិ​ទឹកឃ្លាំង​ ខេត្ត​កណ្ដាល។ ​ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី និង​ម្ដាយ​មីង​ចេញ​ពី​ស្រុកកំណើត​នៅ​ភូមិ​ទឹកឃ្លាំង​។ ​ឆ្នាំ១៩៧៨ ពេល​ល្ងាច​ក្នុង​ថ្ងៃមួយ លោកស្រី បងស្រី​ឈ្មោះ ឡាត់ និង​ម្ដាយមីង ​នាំ​គ្នា​ទៅ​ដង​ទឹក​នៅ​ប្រឡាយ​មួយ និង​បាន​ងូត​ទឹក​នៅ​ទីនោះ។ ដល់​ពេល​ងូត​រួច ក៏​ត្រឡប់​មក​ផ្ទះ​វិញ​តែ នៅ​ពេល​ដើរ​តាម​ផ្លូវ​បងស្រី​ឡាត់ បាន​ប្រាប់​ឲ្យ​លោកស្រី​ដើរ​ឲ្យ​លឿន​មក​ព្រោះ​មេឃ​ជិត​ងងឹត​ហើយ ពេលនោះ​លោកស្រី​បាន​ប្រាប់​បងស្រី​វិញ​ថា​ មិន​បាច់​ចាំ​ទេ​ព្រោះ​​លោកស្រី​​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​វិញ​ហើយ ឮ​អញ្ចឹង​បងស្រី ​និង​ម្ដាយមីង​បាន​ដើរ​ទៅ​ផ្ទះ​មុន​បាត់​ទៅ។ ​ជា​ការ​សោកស្ដាយ លោកស្រី មឿន ច្រឹប​ បាន​​បាន​ព្យាយាម​ស្វែងរក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​កាន់​តែ​ដើរ គឺ​កាន់​តែ​វង្វេង។

          លោកស្រី មឿន ច្រឹប បាន​​ដាក់​ពាក្យ​កម​ស្វែងរក​គ្រួសារ​​ក្នុង​កម្មវិធី​​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ។ ​តាម​ការ​ស្រាវជ្រាវ និង​ការ​​ប្រកាស​ដំណឹង​ស្វែងរក​លើ​ទូរទស្សន៍​​ និង​វិទ្យុ​បាយ័ន ក្រុម​ការងារ​បាន​ស្វែងរក​​ឃើញ​អ្នកម្ដាយ និង​បងប្អូន​​ដែល​នៅ​រស់។

         សូម​ទស្សនា​ខ្សែ​វីដេអូ​​ជួបជុំ​របស់​លោកស្រី មឿន ច្រឹប ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៧៤
ម្សិលមិញ ១៨៣
សរុប ២២៦៨១០