ការ​ជួបជុំ​គ្រួសារ​លើក​ទី​១៧- កញ្ញា មួង រ៉ាម៉ារី​ ជួបជុំ​ជាមួយ​លោក​ឪពុក

កញ្ញា​ មួង រ៉ាម៉ារី ហៅ ទីន មាន​ឪពុក​ឈ្មោះ មួង សុខែម និង​អ្នក​ម្ដាយ​ឈ្មោះ ស៊ីវ សុខន និង​មាន​បងប្អូន​បង្កើត​ចំនួន ២នាក់ ស្រី​ម្នាក់ មាន​ស្រុកកំណើត​នៅ​សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ ក្រុងភ្នំពេញ។ ​កញ្ញា មួង រ៉ាម៉ារី មាន​បងប្រុស​​ម្នាក់​ឈ្មោះ ស៊ីវ សុខឿន។

ម្ដាយ និង​ឪពុក​របស់​កញ្ញា​​​​ម៉ារី​បាន​រៀបការ​នឹង​គ្នា​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ​ក្រោម​អាពាហ៍ពិពាហ៍​ចាប់​បង្ខំ។ ​ក្រោយ​​ពេល​សង្គ្រាម​បាន​បញ្ចប់ នៅ​ពេល​នោះ​ម្ដាយ​របស់​កញ្ញា​​ម៉ារី​កំពុង​តែ​មាន​​គភ៌​កូន​ទី​២​ជា​រូប​​កញ្ញា​ផ្ទាល់។ ​គ្រួសារ​ទាំង​អស់​​រស់នៅ​ក្នុង​សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ ក្រុងភ្នំពេញ ហើយ​ឪពុក​​​ធ្វើជា​អ្នក​លេងភ្លេង​​របស់​ក្រសួង​ការពារ​ជាតិ​ និង​ម្ដាយ​​​​ចូលរៀន​ពេទ្យ ចំណែក​បងប្រុស​​នៅ​ជាមួយ​លោក​យាយ​នៅ​ផ្ទះ។ រស់នៅ​ជាមួយ​គ្រួសារ​មិន​បាន​ប៉ុន្មាន​ខែ​ផង ដោយសារ​តែ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ក្នុង​គ្រួសារ ឪពុក​ម្ដាយ​​របស់​កញ្ញា​​​​ម៉ារី​​​​ក៏​សម្រេច​ចិត្ត​បែក​គ្នា​ ទាំង​ពេល​នោះ​កញ្ញា​ម៉ារី​​មិន​ទាន់​បាន​ចាប់កំណើត​នៅ​ឡើយ​ទេ។

ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​​​ស្រាវជ្រាវ​នៅ​តំបន់​សង្ស័យ និង​បាន​ស្វែងរក​ឃើញ​លោក​ឪពុក​របស់​​កញ្ញា មួង រ៉ាម៉ារី ដែល​កំពុង​តែ​រស់នៅ​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សូម​ទស្សនា​វីដេអូ​​ជួបជុំ​​របស់​​កញ្ញា មួង រ៉ាម៉ារី ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩៩
ម្សិលមិញ ១៦៥
សរុប ១៩១៤៤៧