ការ​ជួបជុំ​លើក​ទី២១- លោកស្រី កង ពៅ ជួបជុំ​ជាមូយ​កូនស្រី

មុន​ឆ្នាំ ១៩៧៥ គ្រួសារ​លោកស្រី កង ពៅ ​រស់នៅ​ភូមិ​អូតូង សង្កាត់​ចំរើនផល ខេត្ត​ពោធិ៍សាត់។ គ្រួសារ​លោកស្រី កង ពៅ ជា​គ្រួសារ​កសិករ។ ​​គ្រួសារ​​លោកស្រី កង ពៅ ត្រូវ​ពួក​ប៉ុល​ពត​ជម្លៀស​ទៅ​រស់នៅ​ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក ​លោកស្រី កង ពៅ កូន​ស្រី សួ ស៊ីណា ​ត្រូវ​​ជម្លៀស​ទៅ​​ពេជ្រនិល​។ ​ឆ្នាំ ១៩៧៩ ពេល​ប្រទេស​ត្រូវ​បាន​រំដោះ ស្វាមី​របស់​លោកស្រី​​បាន​ទៅ​រក​កូនស្រី​ឈ្មោះ សួ ចាន់ ហៅ សន ដែរ ប៉ុន្តែ​ពេល​ទៅដល់​មាន​គេ​ប្រាប់​ថា កូនស្រី​​​បាន​រត់​ទៅ​តាម​គេ​បាត់​ហើយ។ ​បន្ទាប់មក​​​គ្រួសារ​លោកស្រី កង ពៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៥ សំដៅ​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់។

          ក្រោយពេល​ទៅ​ដល់​ស្រុកកំណើត​លោកស្រី កង ពៅ និង​លោក ប៉េង សួ បាន​ទុក​កូន​ឲ្យ​នៅ​ផ្ទះ ហើយ​លោកស្រី និង​ស្វាមី​បាន​ដើរ​តាម​រក​កូនស្រី​នៅ​តាម​ផ្លូវ​ជាតិលេខ៥ រហូតដល់​បាន​ជួប​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោកស្រី កង ពៅ ក្នុង​កងចល័ត​នៅ​ខេត្ត​កំពង់សោម បាន​និយាយ​ប្រាប់​ថា​លោក​បាន​ជួប​នឹង​កូនស្រី​របស់​លោកស្រី​ឈ្មោះ សួ ចាន់ ហៅ សន នៅ​ផ្លូវ​ទៅ​ខេត្ត​សៀមរាប ដោយ​នៅ​ជាមួយ​គ្រួសារ​មួយ​មាន​​បុរស​​​ឈ្មោះ ទុំ និង​​មាន​ភរិយា​ឈ្មោះ ធុន។ ​ ក្រោយមក​លោកស្រី និង​ស្វាមី បាន​ត្រលប់​មក​ផ្ទះ​វិញ ព្រោះ​លោកស្រី និង​ស្វាមី​គិត​ថា​ខេត្ត​សៀមរាប ធំ​ណាស់ ហើយ​ក៏​មិន​ដឹង​ច្បាស់​អំពី​គ្រួសារ​របស់​លោក ទុំ និង​លោកស្រី ធុន ដែរ​។

         ក្រោយ​ពេល​​ប្រកាស​ដំណឹង​ស្វែងរក​លើ​​ទូរទស្សន៍​បាយ័ន ​ក្រុម​ការងារ នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​ស្វែងរក​ឃើញ​លោកស្រី សួ ចាន់ ហៅសន ដែល​ត្រូវ​ជា​កូនស្រី​របស់​លោកស្រី កង ពៅ។ លោកស្រី សួ ចាន់ ហៅសន កំពុង​តែ​​រស់នៅ​ខេត្ត​បន្ទាយ​មានជ័យ។

        សូម​ទស្សនា​វីដេអូ​​ជួបជុំ​របស់​​លោកស្រី កង ពៅ ដូច​ខាង​ក្រោម!

​​

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៧៦
ម្សិលមិញ ១៨៣
សរុប ២២៦៨១២