ការ​ជួបជុំ​គ្រួសារ​លើក​ទី២៥- លោកស្រី ដួង ប៉ូរ៉ាត់ ជួបជុំ​ជាមួយ​​សាច់ញាតិ

ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ​អ្នក​ម្ដាយ​​លោកស្រី​បាន​ឡើង​មក​លេង​កូន​នៅ​ទីក្រុង​​ភ្នំពេញ​ រី​ឯ​​លោក​ឪពុក​ស្នាក់​នៅ​ផ្ទះ​នៅ​ឯ​ជ្រោយចង្វា។ ​​ប៉ុលពត​បាន​​ជម្លៀស​លោកស្រី ដួង ប៉ូរ៉ាត់ ​អ្នក​ម្ដាយ និង​កូន​ៗ​បាន​ជម្លៀស​ចេញ​ពី​ភ្នំពេញ​ទៅ​នៅ​ភូមិ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ​រយៈពេល​ប្រហែល​ជា​២​ថ្ងៃ​ក្រោយ​មក ​​ប៉ុលពត​បាន​យក​កប៉ាល់ ៣-៤គ្រឿង ​មក​ដឹក​ប្រជាជន​ថ្មី​ លោកស្រី ម្ដាយ​និង​បង​ៗ​​ក៏​ឡើង​កប៉ាល់​ទៅ​ដែរ ចំណែក​បង​ៗ​ដែល​​បាន​បាត់​ខ្លួន​លោកស្រី​មិន​បាន​ឃើញ​ពួក​គាត់​ឡើង​ជិះ​កប៉ាល់​ទេ​។

ក្រោយ​ពេល​ប្រកាស​ដំណឹង​ស្វែងរក​​សមាជិក​គ្រួសារ​របស់​លោកស្រី ដួង ប៉ូរ៉ាត់ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»មិន​ទទួល​បាន​ដំណឹង​អ្វី​ពី​លោក​ឪពុក និង​បងប្អូន​បង្កើត​របស់​លោកស្រី​ទេ ប៉ុន្តែ​កម្មវិធី​បាន​ស្វែងរក​ឃើញ​បងប្រុស​សាច់ឆ្ងាយ​របស់​លោកស្រី​ម្នាក់។ ​​

            សូម​ទស្សនា​វីដេអូ​ជួបជុំ​របស់​លោកស្រី ដួង ប៉ូរ៉ាត់ ដូច​​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១០
ម្សិលមិញ ១៦៥
សរុប ១៩១៣៥៨