ការការ​ជួបជុំ​​គ្រួសារ​លើក​ទី៣២៖ លោកស្រី អៀម បូលីវ៉ា ​ជួបជុំ​ជាមួយ​ប្អូន​ប្រុស និង​សាច់ញាតិ​ខាង​​ម្ដាយ

          លោកស្រី អៀម បូលីវ៉ា មាន​លោក​ឪពុក​ឈ្មោះ ម៉ែន ឌី អ្នក​ម្ដាយ​ឈ្មោះ ពេជ្រ សារុន និង​មាន​បង​ប្អូន​ចំនួន​៤​នាក់ គឺ​លោកស្រី អៀម បូលីវ៉ា ជា​​បងស្រី​ទី១ ​ប្អូន​ប្រុស​ទី២ ឈ្មោះ អៀម បូវណ្ណារ៉ាក់ ហៅ​ប្រុស ​ប្អូន​ស្រី​ទី​៣​ ឈ្មោះ អៀម ផល្លា និង​ប្អូន​ស្រី​ទី៤ ឈ្មោះ អៀម សុភ័ក្រវត្តី។ ​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​​​​​​រស់នៅ​​ក្នុង​ខេត្ត​កំពង់សោម ដោយ​លោក​​ឪពុក​ធ្វើ​​ជា​ទាហាន​ជើងទឹក​នៅ​ក្នុង​បន្ទាយ​រាម ចំណែក​លោកស្រី​ ​អៀម បូលីវ៉ា បាន​ទៅ​​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកតា ពេជ្រ គិត នៅ​សង្កាត់​ទួលស្វាយព្រៃ ក្រុងភ្នំពេញ។ ឆ្នាំ១៩៧១ លោកស្រី​ អៀម បូលីវ៉ា ​​បាន​ទៅ​រស់នៅ​ជាមួយ​​លោក​ឪពុក​អ្នក​ម្ដាយ​នៅ​កំពង់សោម​វិញ។ ​​ឆ្នាំ​១៩៧៣ ​លោក​ឪពុក​​បាន​បញ្ជូន​ប្អូនប្រុស អៀម បូវណ្ណារ៉ាក់ មក​នៅ​ភ្នំពេញ​ជាមួយ​លោកតា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បាន​បន្ត​ការ​សិក្សា។

          ឆ្នាំ១៩៧៥ ពួក​ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​លោកស្រី​ អៀម បូលីវ៉ា​ទាំង​អស់​​ទៅ​​ខេត្ត​កំពត​។ លោក​ឪពុក​អ្នក​ម្ដាយ​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម។ ​ក្រោយ​ពេល​ប្រទេស​មាន​សន្តិភាព គ្រួសារ​លោកស្រី អៀម បូលីវ៉ា គឺ​នៅ​សល់​តែ​​លោកស្រី អៀម បូលីវ៉ាន់ និង​ប្អូន​ចំនួន​៣​នាក់​ប៉ុណ្ណោះ។ ចំណែក ​ប្អូន​ប្រុស​ទី​២ អៀម បូវណ្ណារ៉ាក់ បាន​បាត់​ដំណឹង​​ជាមួយ​នឹង​គ្រួសារ​លោកតា​លោក​យាយ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៧៥។

          កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន»បាន​ស្វែងរក​ឃើញ​ប្អូន​ប្រុស​ទី​២ អៀម បូវណ្ណារ៉ាក់ និង​សាច់ញាតិ​ខាង​ម្ដាយ​ដែល​នៅ​មាន​ជីវិត​រស់​ជា​ច្រើន​ទៀត។

          សូម​ទស្សនា​​វីដេអូ​ជួបជុំ​របស់​លោកស្រី ​អៀម បូលីវ៉ា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១២៤
ម្សិលមិញ ១៦៥
សរុប ១៩១៤៧២