ការ​ជួបជុំ​​គ្រួសារ​លើក​ទី៤៤៖ លោក សូរ សុធា ជួបជុំ​​ម្ដាយ​មីង​ខាង​លោក​ឪពុក

លោក សូរ សុធា ហៅ សូរ ប៊ុនសឿន ​មាន​លោក​​ឪពុក​ឈ្មោះ សូរ អាន ​អ្នក​ម្ដាយ​ឈ្មោះ ព្រាប ណៃ ​និង​មាន​បងប្អូន​​​ចំនួន​៩នាក់ ​គឺ​​បងប្រុស​ទី​១​​ឈ្មោះ សូរ ប្រសិទ្ធ ហៅ​វ៉ា ​បងស្រី​ទី​២​ឈ្មោះ សូរ ស្រីមុំ ​បងប្រុស​ទី​៣​ឈ្មោះ​​សូរ សុខសាន្ត ហៅ​ម៉ៅ បង​ស្រី​ទី​៤​ឈ្មោះ សូរ ណារី ហៅ​ស្រីទូច លោក សូរ សុធា ហៅ​សូរ ប៊ុនសឿន ​ជា​កូន​ប្រុស​ទី​៥ ​ប្អូន​ប្រុស​ទី​៦​ឈ្មោះ សូរ សុផល ប្អូន​ប្រុស​ទី​៧​ឈ្មោះ ​សូរ គីងកុង ​ប្អូនស្រី​ទី​៨​ឈ្មោះ ​​សូរ ស្រីមាជ និង​ប្អូន​ស្រី​ទី​៩​ឈ្មោះ សូរ ស្រីម៉ាច។

​​

         មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​​លោក សូរ សុធា​​រស់នៅ​ជុំ​គ្នា​នៅ​បន្ទាយ​រោងគោ ខេត្ត​កំពង់ស្ពឺ​ ដោយ​ឪពុក​ជា​ទាហាន ​ចំណែក​អ្នក​ម្ដាយ​ជា​មេផ្ទះ។ រហូតដល់​ឆ្នាំ១៩៧៥ ​ពេល​​ពួក​ប៉ុល​ពត​ចូល​មក​ដល់​ខេត្ត​កំពង់ស្ពឺ មាន​ប្រជាជន​​ជា​ច្រើន​បាន​ស្រែក​​ថា​ពួក​ប៉ុល​ពត​បាន​​រំដោះ​ខេត្ត​កំពង់ស្ពឺ​បាន​ហើយ។ ពេលនោះ ​លោក សូរ សុធា​​បាន​រត់​ចេញ​ពី​បន្ទាយ​ទៅ​មើល។ ​​​​ក្រោយ​ពេល​​ពួក​ប៉ុលពត​បាន​មូល​មក​ក្រុង ហើយ​ពួក​វា​បាន​បិទ​ផ្លូវ​មិន​អោយ​លោក​ សូរ សុធា​ចូល​មក​បន្ទាយ​ដើម្បី​រក​ក្រុម​គ្រួសារ​វិញ​ទេ។ តាំងពី​ពេលនោះ​មក​លោក​ក៏​បាន​បែក​ពី​ក្រុម​គ្រួសារ​របស់​លោក​រហូត​ដល់​សព្វថ្ងៃ​។

​        ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​​ម្ដាយ​មីង​​ខាង​លោក​ឪពុក​​ឈ្មោះ សូរ សុមេ ដែល​កំពុង​តែ​រស់នៅ​ក្នុង​រាជធានី​​ភ្នំពេញ។

            សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោក សូរ សុធា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៩៩
ម្សិលមិញ ១៨៣
សរុប ២២៦៨៣៥