|
|
|
|
អំពីកម្មវិធី
|
|
«នេះមិនមែនជាសុបិន»
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន។
«នេះមិនមែនជាសុបិន» ជាកម្មវិធីមនុស្សធម៌ ដែលបង្កើតឡើងក្នុងគោលបំណងផ្ដល់សេវាកម្មឥតគិតថ្លៃដល់ប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាម ក្រោយសង្គ្រាម និងក្នុងសម័យបច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» នឹងធ្វើការចងក្រងនូវជីវប្រវត្តិរបស់ប្រជាជនដែលបានដាក់ពាក្យស្វែងរក និងសកម្មភាពនៃការចុះស្រាវជ្រាវ និងលទ្ធផលនៃការស្វែងរក ដើម្បីដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន។
ប្រជាជនកម្ពុជាដែលបានបាត់សាច់ញាតិ និងមិនបានទទួលលទ្ធផលពីការខំស្វែងរក និងមានបំណងទទួលបានសេវាកម្មមនុស្សធម៌ក្នុងការស្វែងរកជនបាត់ខ្លួននេះ សូមទំនាក់ទំនងមកលេខ hotlineរបស់យើងខ្ញុំ គឺ៖ ០៩៧៥ ០៩៧ ០៩៧ ឬចូលអានគេហទំព័រ www.closer.com.kh។
|
|
|
|