កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ការបែកបាក់
ករណី​លេខ B០០៦ ដំណើររឿង​លោក​ស្រី សូ សូជាតា ស្វែងរកឪពុក ម្តាយ និង សាច់ញាតិ​បង្កើត

Case B006_Mrs. So Socheata.jpg            លោកស្រី សូ សុជាតា ត្រូវ​បាន​ឪពុក​ចិញ្ចឹម​ឈ្មោះ សូ ស៊ុន យក​មក​ចិញ្ចឹម​ចាប់​តាំង​បងស្រី​មាន​អាយុ​បាន​មួយ​ឆ្នាំ​មក​ម្ល៉េះ។ លោក សូ ស៊ុន បាន​សុំ​ម្ដាយ ឪពុក​បង្កើត​របស់​លោកស្រី សូ សូជាតា យក​មក​ចិញ្ចឹម​នៅ​ក្នុង​អំឡុង​ឆ្នាំ(១៩៧៥)។ លោក សូ ស៊ុន ធ្វើ​ជា​អ្នក​បើក​យន្តហោះ មាន​ថានន្តរៈសក្តិ ពាក់សក្តិប្រាំ កាល​ពី​ក្នុង​របប​លន់ណុល។ លោក សូ ស៊ុន មាន​ប្រពន្ធ ឈ្មោះ ដែន ស៊ីវន និង​មាន​កូន​បង្កើត​ចំនួន​៣នាក់ និង​មាន​កូន​ចិញ្ចឹម​មួយ​គឺ​ជា​លោកស្រី សូ សុជាតា ។

  ...អានបន្ថែម
ករណី​លេខ០៣១ ដំណើរ​រឿង លោក សួន សំណាង​ពលី ស្វែងរក​សាច់​ញាតិ​ខាង​ម្ដាយ និង​ឪពុក​

           លោក សួន សំណាង​ពលី កើត​នៅ​ឆ្នាំ​១៩៥២ មាន​ស្រុក​កំណើត​នៅ ក្រុង​ភ្នំពេញ។ លោក សួន សំណាង​ពលី មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ទី​១​ឈ្មោះ សួន សំណាង​ពលី ទី​២​ឈ្មោះ សួន សំណារ៉េត ទី​៣​ឈ្មោះ សួន សម្បត្តិ ទី​៤​ឈ្មោះ សួន សំណាវុធ ទី​៥​ឈ្មោះ សួន​ ស្រី។ លោក សំណាង​ពលី​មាន​ឪពុក​ឈ្មោះ សួន សៀន មាន​មុខរបរ​ធ្វើ​ជា​ទាហាន​កាល​ពី​សម័យ​លន់នុល គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​(​១៩៧៧​) ក្នុង​របប​ប៉ុលពត។ ចំណែក​ឯ​ម្តាយ​របស់​លោក​ឈ្មោះ សាម នាង ក៏​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុលពត​ដែរ។ បងប្អូន​បង្កើត​របស់​លោក​ចំនួន​៣​នាក់​ក៏​បាន​ស្លាប់​ក្នុង​ឆ្នាំ១៩៧៧ដែរ។

  ...អានបន្ថែម
ករណី​លេខ០៣០ ដំណើរ​រឿង លោក កៅ ជុំ ហៅ កាវ ជុង ស្វែងរក គ្រួសារ​ទាំងអស់​មាន​សមាជិក​៦​នាក់

           លោក កាវ​ ជុង​ ហៅ វិញ ជុង(ឈ្មោះ​អតីត) បច្ចុប្បន្ន ឈ្មោះ កៅ ជុំ អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ​។ លោក​មាន​ឪពុក​ឈ្មោះ ឡា កាន់ ហៅ ឡា កាវ ជនជាតិ​ចិន​មាន​ភិនភាគ សម្បុរ​ខ្មៅ​, ខ្ពស់​, សម្តី​មួយ​ៗ,​ កម្ពស់​ប្រហែល ១,៧៥​ម មាន​មុខរបរ លក់​ចាប់ហ៊ួយ នៅ​កែង​ផ្សារ​ចាស់ និង​ម្ដាយ មិន​ចាំ​ឈ្មោះ មាន​មុខរបរ ជា​អ្នក​ដាំ​បាយ​ឲ្យ​បារាំង នៅ​ផ្ទះ​បារាំង​ជិត​ស្ពាន​ជ្រោយ​ចង្វារ មាន​សម្បុរ​ខ្មៅ​, កម្ពស់​១,៦៥​ម ចេះ​និយាយ​ភាសា​បារាំង​ស្ទាត់​។ មាន​បងប្អូន​ចំនួន​៦​នាក់ (​ស្លាប់​១​នាក់​)​៖ទី១ ឈ្មោះ វិញ ឈឺន ហៅ កាវ ឈឺន រៀន​ជួសជុល​ឡាន​, ទី​២ ឈ្មោះ វិញ ជុង ហៅ កាវ ជុង អ្នក​ស្វែង​រក​ទី​៣ ឈ្មោះ វិញ ធី ហៅ កាវ ធី ភេទ​ប្រុស​, ទី៤ ឈ្មោះ វិញ ហ្វាន់ ហៅ កាវ វ៉ាន់ ភេទ​ស្រី​, ទី៥ ឈ្មោះ វិញ ចៅ ហៅ កាវ ចៅ។

  ...អានបន្ថែម
ករណី​លេខ​០២៨ ដំណើររឿង លោក អូ ចាន់ ហៅ អូ ហ៊ឹម ស្វែង​រក​ប្អូន​ប្រុស​បង្កើត​ឈ្មោះ អូ សុវណ្ណ

           លោក អូ ចាន់ ហៅ អូ ហ៊ឹម មាន​ស្រុក​កំណើត​នៅ ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយ​ស្រី​ខេត្ត​សៀមរាប​។    សព្វថ្ងៃ លោក អូ ចាន់ មាន​កូន​ចំនួន​១០​នាក់ លោកមាន​មុខរបរ​ ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​។ លោក មាន ឪពុក​​ឈ្មោះ ម៉ក់ អូ ស្រុក​កំណើត ភូមិ​ព្រៃជ្រូក ឃុំ​ថ្លាំង ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប និង ម្តាយ​ឈ្មោះ ទុយ ហៀន បាន​ស្លាប់​នៅ​ក្នុង​ជំនាន់​ប៉ុលពត​​។ លោក​មាន​កូន​បង្កើត​ទាំង​អស់​៥​នាក់ ប្រុស​២ ស្រី​៣ កូន​ច្បង​ទី​១ ឈ្មោះ អូ ចាន់ ​កើត​នៅ​ឆ្នាំ​​១៩៥២​ ធ្វើ​ទាហាន​ឆ្នាំ​១៩៧០ នៅ​រស់​សព្វ​ថ្ងៃ​ កូន​ទី​២ ឈ្មោះ អូ សុវណ្ណ​ ​កើត​នៅ​ឆ្នាំ​១៩៥៤​ ធ្វើ​ទាហាន​នៅ​ឆ្នាំ​១៩៧៣ ជា​អ្នក​ដែល​បាត់​ខ្លួន​​រហូត​ដល់​សព្វ​ថ្ងៃ កូន​ទី​៣ ឈ្មោះ អូ សុភ័ណ្ឌ ភេទ​ស្រី ​កើត​នៅ​ឆ្នាំ​​១៩៥៦​​ កូន​ទី​៤ ឈ្មោះ អូ សុភឿន ភេទ​ស្រី ​​កើត​នៅ​ឆ្នាំ​​១៩៥៩​​ កូន​ទី​៥ ឈ្មោះ អូ ហឿន ភេទ​ស្រី​ ​កើត​នៅ​ឆ្នាំ​​១៩៦២​ អ្នក​ទាំង​បី សព្វថ្ងៃ​នៅរស់។

  ...អានបន្ថែម
ករណី​លេខ០២៣ ដំណើរ​រឿង​លោក​ ម៉េង លាន ស្វែងរក​លោកស្រី ជឹម គុន ត្រូវ​ជា​ប្អូន​ស្រី​ជីដូន​មួយ

           សព្វ​ថ្ងៃ លោក​ ម៉េង លាន មាន​អាយុ ៥៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ ភូមិ​ដំណាក់​ត្រាច ឃុំ​ចង្រី​ទីង ស្រុក​កំពត ខេត្ត​កំពត​។ លោក​អ៊ុំ ម៉េង លាន មាន​ប្រពន្ធ​ឈ្មោះ ទន់ ហ៊ូន ពួក​គាត់​មាន​មុខរបរ​ធ្វើ​ស្រែ និងដាំ​បន្លែ​។ លោក​អ៊ុំ ម៉េង លាន កំពុង​ស្វែងរក​អ្នក​មីង ជឹម គុន ត្រូវ​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់​លោក​អ៊ុំ​។ លោកស្រី ជឹម គុន ត្រូវ​ជា​កូន​បង្កើត​របស់​លោកតា ជឹម យើង និង​លោកយាយ គី​។ លោកអ៊ុំ ម៉េង លាន បាន​យក​លោកស្រី​ ជឹម គុន មក​ចិញ្ចឹម​នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នកមីង​បាន​ស្លាប់​។ នៅ​ពេល​ដែល​ទាហាន​រំដោះ​វៀតណាម​ចូល​ក៏​នាំ​គ្នា​រត់​រហូត​ដល់​ព្រំដែន​ថៃ ខេត្ត​ពោធិ៍​សាត់ ហើយ​ក៏​បែក​គ្នា​ចាប់​តាំង​ពី​ពេល​នោះ​មក​។

  ...អានបន្ថែម
ករណី​លេខ ០២២ ដំណើរ​រឿង​របស់​អ្នក​ស្រី ឡុង ភូ ស្វែងរក​ឈ្មោះ​ ថាន់ ត្រូវ​ជា​ ឪពុក​បង្កើត

          សព្វថ្ងៃ អ្នក​ស្រី ឡុង ភូ មាន​អាយុ​ប្រហែល​៦០​ឆ្នាំ​។ អ្នក​ស្រី ឡុង ភូ កំពុង​ស្វែង​រក​ឪពុក​បង្កើត ដែល​គាត់​មិន​ធ្លាប់​បាន​ស្គាល់​ត្រកូល​របស់​ឪពុក​គាត់​នោះ​ទេ ប៉ុន្តែ​គាត់​ធ្លាប់​បាន​ឮ​លោក​យាយ​របស់​គាត់​ហៅ​ថា​លោក ថាន់ៗ​។ អ្នក​ស្រី ឡុង ភូ ជា​កូន​តែ​មួយ​គត់​របស់​លោក​ឪពុក ថាន់ និង ហ៊ ភិម ហើយ​អ្នក​ម្ដាយ ហ៊ ភិម មាន​​ស្រុក​កំណើត​នៅ ភូមិ ធិនកឹង ហៅ ភូមិ​នា​សា​គិ​រី ឃុំ​សោម ស្រុក​គិ​រី​វង្ស ខេត្ត​តាកែវ ម្ដាយ​គាត់​មាន​បង​ប្អូន​បង្កើត​ភ្លោះ ឈ្មោះ ហ៊ ផាត់ ត្រូវ​ជា​ប្អូន​បង្កើត​។ លោក ថាន់ មាន​មុខងារ​ជា​ទាហ៊ាន​ឥស្សរ មាន​សញ្ជាតិ វៀតណាម​កាត់​ចិន​។

  ...អានបន្ថែម
ករណី​លេខ ០១៧ ដំណើរ​រឿង​របស់​លោក ចិន បូរ៉ា ហៅ សិទ្ធ សុវណ្ណារ៉ា ស្វែងរក​ឈ្មោះ​ ឡា ដា និង សិទ្ធ ដ្ឋា ត្រូវ​ជា​ឪពុក​ម្ដាយ​​បង្កើត

           លោក ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា មាន​អាយុ ៤២ឆ្នាំ សព្វ​ថ្ងៃ​ធ្វើការ​នៅ​មន្ទីរពេទ្យ​សត្វ​។ លោក សិត សុវណ្ណារ៉ា មាន​បងប្អូន​បង្កើត ៣នាក់ ទី១ ឈ្មោះ ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា ឬ ​តូ​,ទី២ ឈ្មោះ សិត ធី ហៅ ទី មាន​អាយុ​៤០​ឆ្នាំ និង ទី៣ភេទ​ប្រុស​មិន​ចាំ​ឈ្មោះ។ សព្វថ្ងៃនេះលោក សិត​សុវណ្ណារ៉ា កំពុង​ស្វែង​រក​ឪពុក​ម្តាយ​បង្កើត​។ ឆ្នាំ​១៩៧៥ ឪពុក​ម្តាយ និង​កូន​៣​នាក់ ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ភ្នំពេញ​ទៅ​​ធ្វើ​ជា​គ្រូ​បង្រៀន នៅ​ទី​រួម​ខេត្ត​កំពង់ឆ្នាំង។ ថ្ងៃ​មួយ​លោកចិន បូរ៉ា បាន​រត់​លេង​ដួល​មុត​ដៃ​នឹង​អំបែង​កែវ​យ៉ាង​ធ្ងន់​ ម្តាយ​លោកបាន​ព្យាបាល​របួសកូនដោយ​ខ្លួន​ឯង​មួយរយៈ​ ហើយ​ក៏​បញ្ជូន​ឈ្មោះ​ចិន បូរ៉ា មាន​អាយុ​៨​ឆ្នាំ និង​ឈ្មោះសិទ្ធ ធី មាន​អាយុ​៦​ឆ្នាំ​ មក​នៅ​ជា​មួយ​នឹង​លោក​យាយ​​មួន និង អ៊ុំ​​ នៅឯ​ផ្ទះ​ទួល​គោក​វិញ​។

  ...អានបន្ថែម
ករណី​លេខ ០៣៥ ដំណើររឿង លោក តឹក ទ្រី ស្វែងរក​ លោក ក្វា តឹង ត្រូវ​ជា​​ឪពុក​បង្កើត និង​លោកស្រី តឹក អេង និង​លោក តឹក ហ៊ុយ ត្រូវ​ជា​ប្អូន​ស្រី​ និង​ប្រុស​បង្កើត

          សព្វថ្ងៃ​លោក តឹក ទ្រី មាន​អាយុ​៤៤​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​លក់​ការ៉េម​។ លោក តឹក ទ្រី មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​​។ លោក​​មាន​ឪពុក​ឈ្មោះ ក្វា តឹក ជា​ជនជាតិ​ចិន មាន​អាយុ​ប្រហែល​ជា​៩០​ឆ្នាំ​ ម្ដាយ​ឈ្មោះ តាំង សុហេង (​ស្លាប់​ជំនាន់​ប៉ុលពត​)​ និង​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​។ កូន​ទី​១ ឈ្មោះ តឹក ម៉េង ភេទ​ប្រុស(​ស្លាប់​នៅ​ជំនាន់​ប៉ុលពត​) ទី​២ឈ្មោះ តឹក ទ្រី ភេទ​ប្រុសជា​អ្នក​ដែល​ស្វែងរក អាយុ​៤៤​ឆ្នាំ ទី​៣ ឈ្មោះ តឹក អេង ភេទ​ស្រី ជា​អ្នក​ដែល​បាត់​ខ្លួន ​អាយុ​ប្រហែល​ជា​៤២​ឆ្នាំ ទី​៤ ឈ្មោះ តឹក ហ៊ុយ ភេទ​ប្រុស ជា​អ្នក​ដែល​បាត់​ខ្លួន មាន​អាយុ​ប្រហែល​ជា​៣៨​ឆ្នាំ ទី​៥ ប្អូន​ពៅ មិន​ចាំ​ឈ្មោះ ប៉ុន្ដែ​បាន​ស្លាប់​នៅ​ក្នុង​ជំនាន់​ប៉ុលពត តាំង​ពី​នៅ​ជា​ទារក​​ម្ល៉េះ​។
 

  ...អានបន្ថែម
ករណី​លេខ០២៧ ដំណើរ​រឿង​អ្នក​មីង គីម បួយ ឈ្មោះ​ដើម លឹម គីមបួយ

           មីង គីម បួយ កើត​នៅ​ឆ្នាំ​​១៩៥៦​មាន​ស្រុក​កំណើត​នៅ តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ អ្នក​មីង​មាន​មុខរបរ​ជា​អ្នក​លក់​ខោ​អាវ​ជជុះ​ចាប់​តាំង​ពី​ឆ្នាំ​​២០០៧​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ អ្នកមីង​មាន​ស្វាមី​ឈ្មោះ ជា ហាក់ នឹង​មាន​កូន​ចំនួន​៧​នាក់ ស្រី​៦​នាក់ ប្រុស​១​នាក់​។ ឪពុក​របស់​អ្នកមីង​មាន​ឈ្មោះ លឹម យៀន​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​​១៩៦០ ដោយសារ​ជំងឺ​សួត និង​ម្តាយ​​ឈ្មោះ គីម ឡាយ បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុលពត​ក្នុង​ឆ្នាំ​ប្រហែល​ជា​​១៩៧៧​​។ អ្នកមីង​មាន​បង​ប្អូន​បង្កើត​ចំនួន​២​នាក់ ម្នាក់​គឺ​ជា​អ្នកមីង លឹម គីមបួយ និង​ប្អូនប្រុស​​ឈ្មោះ លឹម គីមសែ​។ ម្តាយ​ឪពុក​របស់​អ្នកមីង​មាន​មុខរបរ​ជា​អ្នក​លក់​ចាប់ហួយ​នៅ​ក្នុង​ផ្សារ​តាខ្មៅ មាន​ស្រុក​កំណើត​នៅ តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​។ 

  ...អានបន្ថែម
ករណី​លេខ០២៦​ ដំណើរ​រឿង​លោក សឺន ឃឹម ស្វែងរក​ឈ្មោះ សឺន រុន ត្រូវ​ជា​ បង​ប្រុស​បង្កើត

            លោក សឺន ឃឹម កើតនៅឆ្នាំ ១៩៦៣ មាន​ស្រុក​កំណើត​នៅ ភូមិ​តាំង​សឺង ឃុំ​តាំង​សឺង​វិញ ខេត្ត​យ៉ាដិន។ លោក សឹន ឃឹម មាន​ឪពុក​ឈ្មោះ សឺន ឃួន ម្តាយ​ឈ្មោះ ច្រឹង សាវាន ហៅ (​វ៉ា​) ហើយ​លោក​មាន​បង​ប្អូន​ចំនួន​៨​នាក់ ប្រុស​៥​នាក់ ស្រី​៣​នាក់ កូន​ទី​១​ឈ្មោះ សឺន រុន កូន​ទី​២​ឈ្មោះ​សឺន ឃឹម កូន​ទី​៣​ឈ្មោះ សឺន ធី​វឿង កូន​ទី​៤​ឈ្មោះ សឺន សុង កូន​ទី​៥ សឺន ធីសំបូ កូន​ទី​៦​ឈ្មោះ សឺន ធីអៅគីន កូន​ទី​៧​ឈ្មោះ​ សឺន ឃឹម កូន​ទី​៨​ឈ្មោះ សឺន ថាន់។ ឥឡួវ​នេះ​លោក សឺន ឃឹម មាន​ប្រពន្ធ​ឈ្មោះ សឺន ថារី មាន​កូន​ចំនួន​៥​នាក់ ប្រុស២​នាក់ និង ស្រី​៣​នាក់។ លោក សឺន ឃឹម កំពុង​ស្វែងរក​លោក សឺន រុន ត្រូវ​ជា​បង​បង្កើត។

  ...អានបន្ថែម
ករណី​លេខ ០១៨ ដំណើររឿង អ្នកស្រី តាំង ថុងមីយុង  ស្វែង​រក​ឈ្មោះ​ តាំង ថុងសាំ និង ង្វៀង ថីស៊ីន ត្រូវ​ជា​ឪពុក​ម្ដាយ​​បង្កើត និង វ៉ែ​, ថាត់​,​ ចូវ, សឹង, ហ៊ាវ, សំរិត ត្រូវ​ជា​បង​ប្អូន​បង្កើត

           អ្នក​ស្រី តាំង ថុងមីយុង កើត​នៅ​ឆ្នាំ ១៩៥៤ កើត និង ធំ​ដឹង​ក្តី​រស់នៅ ខេត្ត​កំពត ស្រុក​កំពត ឃុំ​កំពត ទល់​មុខ​ផ្ទះ​មាន​សាលា​រៀន​ឯក​ជន​ចិន «គាតមិន» ជិត​ផ្ទះ​មាន​សាលា​រៀន​បឋម​សិក្សា​បំពេញ​វិជ្ជា​កំពត​ក្រុង សាលា​ស្រុក មន្ទីរ​កសិកម្ម  មន្ទីរ​សូរិយោដី។ លោកស្រី មាន​ឪពុក​ឈ្មោះ តាំង ថុងសាំ កើត​ក្នុង​ឆ្នាំ​១៩១៨ ធ្វើ​ការ​នៅ​មន្ទីរ​សូរិយោដី និង ម្តាយ​ជា​មេ​ផ្ទះ ​កើត​ក្នុង​ឆ្នាំ​១៩២២ និង មាន​បង​ប្អូន​ចំនូន​៩​នាក់​៖ ប្រុស​៥​នាក់ ស្រី​៤នាក់ ។ បង​ប្រុស តាំង ថុងវ៉េ (​១៩៤៣​) នៅលីវ​។ បងប្រុស តាំង ថុងថាត់ (១៩៤៧​)​មាន​ប្រពន្ធ និង កូន​២​នាក់​។ បង​ស្រី​ តាំង ថុងប៉ាវចូវ (​១៩៤៩​) ប្តី​ឈ្មោះ សែម ងន មាន​កូន​៣​នាក់​។បងប្រុស​ឈ្មោះ តាំង ថុងសឺង (​១៩៥២​) នៅលីវ​។ ប្អូន​ស្រី​ឈ្មោះ តាំង ថុងគឹមហ៊ាន (១៩៥៨) នៅ​លីវ​។ ប្អូន​ប្រុស​ឈ្មោះ តាំង ថុងសំរិត (១៩៧០)​។

  ...អានបន្ថែម
ករណី​លេខ​ ០១០ ដំណើរ​រឿង​របស់​អ្នកស្រី ប៉ែន​ វ៉ង់ ស្វែងរក​ឈ្មោះ​ ប៉ែន ហឿង ហៅ ហ៊ឹង ត្រូវ​ជា​ ប្អូនប្រុស​បង្កើត

           អ្នកស្រី ប៉ែន វង់ មាន​អាយុ​ប្រហែល​៦៦​ឆ្នាំ​ មាន​ទីកន្លែង​កំណើត​នៅ​ ភូមិ​ធ្លក ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ​ (​បច្ចុប្បន្ន​ស្រុក​ស្វាយ​រៀង​)​​ ខេត្ត​ស្វាយ​រៀង ហៅ ដើម​ពោធិ៍​ថ្នល់​បែក។ អ្នក​ស្រី​មាន​ឪពុក​ឈ្មោះ ប៉ែន ឈុត ម្ដាយ​ឈ្មោះ នំ លុន និង​មាន​​បង​ប្អូន​បង្កើត​ចំនួន​ពីរ​​នាក់​ ម្នាក់​គឺ​គាត់​ និង​ម្នាក់​ទៀត​គឺ​ប្អូនប្រុស​គាត់​ឈ្មោះ ប៉ែន ហឿង សព្វ​ថ្ងៃ​មាន​អាយុ​ប្រហែល​៥៧​ឆ្នាំ។ អ្នក​ស្រី ប៉ែន វង់ កំពុង​ស្វែង​រក​បង​ប្អូន​ប្រុស​ឈ្មោះ ប៉ែន ហឿង ដែល​ជា​អតីត​ទាហាន​លុន នុល។
 

  ...អានបន្ថែម
ករណី​លេខ​០០៩ ដំណើរ​រឿង​អ្នកស្រី វង្ស គឹមយ៉ាង ស្វែង​រក​ឈ្មោះ វង្ស គឹមតួ ត្រូវ​ជា​ប្អូន​ប្រុស​​បង្កើត

           អ្នកស្រី វង្ស គឹមយ៉ាង មាន​អាយុ ៦២​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ ភូមិ​ខ្នាត​រមាស ឃុំ​ខ្នាត​រមាស ស្រុក​បវេល ខេត្ត​បាត់​ដំបង​។ អ្នកស្រីមាន​ឪពុក​ឈ្មោះ វង្ស យឹម​ ម្ដាយ​ឈ្មោះ ញ៉ុក ផាន់ និងមាន​ប្អូន​៦​នាក់ ប្រុស​២​នាក់ និង ស្រី៤​នាក់ ទី​១​ឈ្មោះ វង្ស គឹមយ៉ាង (​ស្រី​)​,ទី​២ឈ្មោះ វង្ស គឹមយេត (​ស្រី​)​, ទី​៣​ឈ្មោះ វង្ស គឹម អេង (​ស្រី​)​, ទី​៤​ឈ្មោះ វង្ស គឹមតួ (ប្រុស​)​, ទី​៥​ឈ្មោះ វង្ស គឹមអឿន (​ស្រី​)​, ទី​៦​ឈ្មោះ វង្ស គឹមដៀន​។

  ...អានបន្ថែម
ករណី​លេខ ០០៨ លោក អន សុស ស្វែងរក​ឈ្មោះ​ អន សុង ហៅ សេម សុង​ ត្រូវ​ជា​​កូន​ប្រុស​បង្កើត

           លោក អន សុស មាន​អាយុ​៧៨​ឆ្នាំ​ សព្វថ្ងៃ​ប្រកប​មុខរបរ​ជា​អ្នក​ស្មូន​ឆ្នាំងដី និង ចង្ក្រាន​ដី។ លោក​មាន​ឪពុក​​ឈ្មោះ អន សែម ម្ដាយ​ឈ្មោះ រស់ ហោ និង​មានកូនចំនួន២នាក់ ។​ លោក​កំពុង​ស្វែង​រក​ លោក អន សុង ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោក​។


           ឆ្នាំ​១៩៧៣ នៅ​ពេល​​សង្គ្រាម​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ឡើង លោក អន សុង បាន​សម្រេច​ចិត្ត​រត់​ទៅ​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ​ ទន្ទឹម​ពេល​ដែល​គ្រួសារ​របស់​លោក​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ជម្លៀស​ឲ្យ​ទៅ​នៅ​ភូមិ​ ​តាកិ​ ឃុំ ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ នៅ​ពេល​ទៅដល់​ទីនោះ​ទាហាន​ខ្មែរ​ក្រហម​បាន​នាំ​លោក អន សុង ​និង​កូនប្រុស​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ចូល​ធ្វើ​ទាហាន​ខ្មែរ​ក្រហម​នៅ​ភូមិ​ត្រពាំង​គ្រឿង ខេត្ត​កំពង់​ឆ្នាំង​។ ចំណែក​លោកតា​ អន សុស និង​ប្រពន្ធ​ព្រម​ទាំង​កូនស្រី​របស់​គាត់​រស់នៅ​ភូមិ​តាកិ បាន​រយះ​ពេល​ជាង​១​ឆ្នាំង អង្គការ​ក៏​បាន​ជម្លៀស​ពួក​គាត់​ឲ្យទៅ​នៅ​ភូមិ​បាណក់ ស្រុក​ក្រ​គរ ខេត្ត​កំពង់​ឆ្នាំង​ (បច្ចុប្បន្ន​ខេត្ត​ពោធិ៍សាត់​)​។ 

  ...អានបន្ថែម
ទឹកដោះ​ម្តាយ​ថ្លៃ

 លោក ពុំ សុផល         លោក​ពុំ សុផល គឺជា​កូនប្រុស​តែ​ម្នាក់គត់​របស់​លោកឪពុក​ឈ្មោះ​ឌុក​ទ្រី និង​អ្នកម្តាយ​ឈ្មោះ​នី។ ក្រោយ​សម័យ​សង្រ្គាម​លោក​សុផល​ក៏​បាន​ទទួល​ដំណឹង​ថា​ឪពុក​បាន​ទទួល​មរណៈភាព​ក្នុង​របបប៉ុលពត​ទៅ​ហើយ។ សព្វថ្ងៃនេះ​លោក​សុផល​មាន​កូន​ចំនួន​បួននាក់​ប្រុសពីរនាក់​ស្រីពីរនាក់​ និង​មាន​ចៅស្រីម្នាក់​ទៀត​ផង។ លោក​មាន​តួនាទី​ជា​ប្រធានក្រុមទីប្រាំ​ក្នុងភូមិ ​និង​ប្រកបមុខរបរ​លក់​បាយ​កាហ្វេ​ផងដែរ។ លោក​ត្រូវ​បាន​ម្តាយធំ​ឈ្មោះ​ឌុក​ប៉ាន់ ​ដែល​ជា​បងស្រី​បង្កើត​របស់​ឪពុក​បានបីបាច់​ចិញ្ចឹម​ថែរក្សា​តាំងពី​អាយុ​ប្រហែលជា​២ឆ្នាំ​មកម្ល៉េះ។

  ...អានបន្ថែម
ឈាម​មិនអាច​កាត់ផ្តាច់​បាន

          អ្នកនាង​ប៊ូ ធីនី មាន​ស្រុកកំណើត​នៅ​ភូម​ស្ទឹងហាវ​ក្រុងព្រះស៊ីហនុ​ខេត្តព្រះស៊ីហនុ។ សព្វថ្ងៃ​អ្នកនាង​មាន​កូន​ចំនួន​ពីរនាក់​ហើយ​អ្នកនាង​ប្រកប​មុខរបរ​លក់​បនែ្ល​នៅ​ផ្សារ។ កំរៃ​លក់​បន្លែ​ក្នុង​មួយថ្ងៃ​អ្នកនាង​លក់​បាន​ចំណេញ​​បាន​ពីរទៅបីម៉ឺនរៀល​សម្រាប់​ជីវភាព​គ្រួសារ។ អ្នកនាង​ប៊ូ ធីនី មាន​លោកឪពុក​ឈ្មោះ​ឡេ ហ័យវ៉ាន់ និង​ម្តាយ​ឈ្មោះ​ស៊ុម។ នៅ​ក្នុង​ឆ្នាំ១៩៩០​ម្តាយ​របស់​អ្នកនាង​ក៏​បាន​ទទួល​មរណៈភាព​ដោយសារ​ជម្ងឺ​ហើយ​លោកឪពុក​បាន​ទៅ​ប្រកបរបរ​នៅ​ប្រទេស​វៀតណាម។

  ...អានបន្ថែម
អតីតកាលដ៏ជូចត់

          អ្នកស្រី​ ខន​ ស្រីមុំ សព្វថ្ងៃ​ប្រកប​មុខរបរ​ជា​ចុងភៅ អ្នកស្រី​មាន​កូន​ចំនួន​បួន​នាក់។​ ក្រៅពី​ការ​រក​ចំណូល​របស់​ប្តី អ្នកស្រី​ក៏​ជា​មេគ្រួសារ​មួយ​រូប​ដែល​ជួយ​ធ្វើការ និង​ប្រកប​របរ​លក់​ត្រី​អាំង​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​ សព្វ​ថ្ងៃ​នេះ អ្នកស្រី​មាន​អាយុ​៤​០​ឆ្នាំ ។ ស្ថិត​ក្នុង​វ័យ​កុមារភាព​ អ្នកស្រី​ធ្លាប់​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ដោយហេតុ​អ្នកស្រី​គឺ​ជា​កុមារ​កំព្រា​តាំង​ពី​អាយុ​១​៤​ឆ្នាំ​ដែល​ឪពុកម្តាយ​បាន​ស្លាប់​ចោល​នៅ​ក្នុង​របប​ប៉ុលពត ។

  ...អានបន្ថែម
ការទន្ទឹងរង់ចាំ

          លោក​យាយ ស្រី អេង និង​លោកតា ពៅ ម៉ៅ មាន​កូន​ចំនួន​៤នាក់ កូន​ប្រុស​ទី១​ ឈ្មោះ ពៅ មន កូន​ស្រីទី២​ឈ្មោះ ពៅ គី កូន​ប្រុសទី៣ ឈ្មោះ សុខ ម៉េន និង​កូន​ប្រុស​ពៅ ឈ្មោះ ពៅ មៀន។ សព្វថ្ងៃ​នេះ លោកយាយ ស្រី អេង និង​លោក​តា ពៅ ម៉ៅ ស្នាក់នៅ​ក្នុង​ខ្ទម​តូច​មួយ​នៅ​ក្បែរ​ផ្ទះ​កូន​ប្រុស​ទី៣ ឈ្មោះ សុខ ម៉េន។

 

  ...អានបន្ថែម
ការ​សោក​ស្ដាយ

          នៅថ្ងៃទី៣០​​​ ខែម​ក​​រា ​​ឆ្នាំ២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ​​ កុ​មា​រី យស​ ស្រីនាថ មាន​អាយុ​១៣ឆ្នាំ បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅ​វេលា​ម៉ោង​៧ល្ងាច​ ដោយសារ​តែ​ការ​ភ័យខ្លាច​​ព្រោះ​បាន​​​ធ្វើ​​ឲ្យ​ប្អូនស្រី​ដួល​មាន​​​រ​​​បួស​​ត្រង់​​​មា​ត់​​រួច​​ក៏​​បាន​​រត់​​ចេ​ញ​​ពី​​​​ផ្ទះ។​ ​​​​លោ​​​​ក ជ័យ សារុន ត្រូវ​ជា​ឪពុក​បង្កើត​របស់​កុមារី យស ស្រីនាថ ដែល​សិក្សា​នៅ​សាលាបឋមសិក្សា​ហ៊ុននាង ថ្នាក់​ទី​៥គ។​ កុមារី​មាន​មាឌ​ស្ដើង សម្បុរ​ស្រអែម កាត់​សក់​ការេ ហើយ​មុន​ចេញ​ពី​ផ្ទះ​ប្អូន​ស្រី​ស្លៀកពាក់​ខោ​អា​​វ​​គេង​យប់​ហើយ​អាវ​មាន​ប្រឡាក់​ឈាម​មាត់​របស់​ប្អូនស្រី​របស់​នាង។

  ...អានបន្ថែម
៣០​ឆ្នាំ​នៃ​ការ​បែកបាក់

លោកស្រី ណៅ យ៉េ សព្វថ្ងៃ​មាន​អាយុ ៦០ឆ្នាំ លោកស្រី​មាន​ស្រុកកំណើត​នៅ​ក្នុង​ភូមិ​ត្រពាំងវែង ឃុំ​អង្គភ្នំតូច ស្រុក​អង្គជ័យ ខេត្ត​កំពត។ លោកស្រី​មាន​កូន​ចំនួន​៣នាក់ កូនប្រុស​ទី១ ឈ្មោះ ទន់​ សុខា កូន ប្រុសទី​២ ឈ្មោះ ទន់ សុផល និង​កូន​ស្រី​ពៅ​ឈ្មោះ គន្ធា តែ​បាន​ទទួល​មរណភាព​ទៅ​ហើយ។ កូន​ទាំង​បី មាន​លោក​ឪពុក​ ឈ្មោះ ទន់ ដេង តែ​លោក​បាន​ទទួល​មរណភាព​តាំងពី​ឆ្នាំ១៩៧៥។ លោក​ស្រី​បាន​បាត់​កូន​ប្រុស​ទាំង​ពីរ​នេះ តាំង​ពី​​របប​ប៉ុលពត​មក​ម្លេះ។ 

 

  ...អានបន្ថែម
ចាំ​ថ្ងៃ​វិល​ត្រឡប់

  Mr. Ky Sinat លោក ឃី ស៊ីណាត មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ភូមិថ្មី ឃុំ​រវាង ស្រុក​ សំរោង ខេត្ត​តាកែវ។ ឪពុក​លោក​មាន​ឈ្មោះ ឃី ឡុត និង​ម្ដាយ​ ឈ្មោះ       សេន សោ។ លោក​គឺ​ជា​កូនពៅ​ក្នុង​ចំណោម បងប្អូន​ចំនួន​បី​នាក់ បងស្រី​ទី​មួយ ឈ្មោះ ឃី សុន បង​ប្រុស​ទីពីរ ឈ្មោះ ឃី ស៊ីនួន និង​       បងស្រី​ទី​បី​ឈ្មោះ ឃី ទូច។

 

  ...អានបន្ថែម
ដំណើររឿងរបស់លោក ហុយ ជូហូ

ក,ប្រវត្ដិអ្នកស្វែងរកក
 -ឈ្មោះហុយជូហូ               ភេទប្រុសអាយុ ៥៣ឆ្នាំ
 -ថ្ងៃ,ខែ,ឆ្នាំកំណើតៈ            ១៥កក្កដា១៩៥៧
 -ទីកន្លែងកំណើត៖              ភូមិបឹងកែកឃុំដូនសស្រុកស្វាយជ្រុំខេត្ដស្វាយរៀង

  ...អានបន្ថែម
ដំណើររឿងរបស់លោក ច្រឹង យ៉ាំងបៀង

          លោក ច្រឹង យុំាងយ៉ាង បានបាត់ខ្លួននៅក្នុងឆ្នាំ១៩៥២ មូលហេតុ គាត់ លួច ទៅ ចូល ធ្វើ ទាហានជាមួយមិត្ដភក្ដិ ឈ្មោះ ហាយ បៅ (ចូលក្រុមទាហានវៀតណាម ហៅយៀកមិញ កងពលលេខ១៤០) កាលណោះអាយុ ១៧ឆ្នាំ ។ ឆ្នាំ១៩៥៣ រូបគាត់ (ក្រុម​ទាហាន​វៀតណាម)  បានជម្លៀសទៅអមឡាំងក្បាលទឹក ខេត្ដកំពង់ស្ពឺ  (វ៉ៃជាមួយបារាំង)
 ឆ្នាំ​១៩៥៤  រូបគាត់ (ក្រុមទាហានវៀតណាម) បានឈ្នះសង្គ្រាម ក៏ជម្លៀសទៅហាដុក ហាណូយ ប្រទេសវៀតណាម ប៉ុន្ដែ ហាយ បៅ បានស្លាប់ពេលសង្គ្រាម។
 

  ...អានបន្ថែម
ដំណើររឿង លោក ស ច័ន្ទមឹង

លោក ស ច័ន្ទមឹង កើតនៅខែមករា ឆ្នាំ១៩៤២ នៅភូមិទី២ ឃុំវ៉ាអឹង ស្រុកគូវកែ ខេត្តត្រាវិញ ក្រុមកម្ពុជាក្រោម។ ឪពុកលោកឈ្មោះ ស ម្តាយលោកឈ្មោះ ផាង។ លោក បាន បាត់ បង ប្រុសទី២របស់ ដែលមានឈ្មោះ ស ថាច់វ៉ែន កើតនៅឆ្នាំ១៩២៨ នៅភូមិ០២ ឃុំវ៉ាអឹង ស្រុក គូវកែ ខេត្តត្រាវិញ ក្រុមកម្ពុជាក្រោម។

  ...អានបន្ថែម