កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ០២៦​ ដំណើរ​រឿង​លោក សឺន ឃឹម ស្វែងរក​ឈ្មោះ សឺន រុន ត្រូវ​ជា​ បង​ប្រុស​បង្កើត

            លោក សឺន ឃឹម  កើតនៅឆ្នាំ ១៩៦៣ មាន​ស្រុក​កំណើត​នៅ ភូមិ​តាំង​សឺង ឃុំ​តាំង​សឺង​វិញ ខេត្ត​យ៉ាដិន។  លោក សឹន ឃឹម មាន​ឪពុក​ឈ្មោះ សឺន ឃួន ម្តាយ​ឈ្មោះ ច្រឹង សាវាន ហៅ (​វ៉ា​) ហើយ​លោក​មាន​បង​ប្អូន​ចំនួន​៨​នាក់ ប្រុស​៥​នាក់ ស្រី​៣​នាក់ កូន​ទី​១​ឈ្មោះ សឺន រុន  កូន​ទី​២​ឈ្មោះ​សឺន ឃឹម កូន​ទី​៣​ឈ្មោះ សឺន ធី​វឿង កូន​ទី​៤​ឈ្មោះ សឺន សុង កូន​ទី​៥ សឺន ធីសំបូ កូន​ទី​៦​ឈ្មោះ សឺន  ធីអៅគីន កូន​ទី​៧​ឈ្មោះ​ សឺន ឃឹម កូន​ទី​៨​ឈ្មោះ សឺន ថាន់​។ ឥឡួវ​នេះ​លោក សឺន ឃឹម មាន​ប្រពន្ធ​ឈ្មោះ សឺន ថារី មាន​កូន​ចំនួន​៥​នាក់ ប្រុស២​នាក់ និង ស្រី​៣​នាក់​។ លោក សឺន ឃឹម កំពុង​ស្វែងរក​លោក សឺន រុន ត្រូវ​ជា​បង​បង្កើត​។              


          នៅ​ក្នុង​អំឡុង​ឆ្នាំ(​១៩៧២​) លោក សឺន រុន បាន​ចូល​ធ្វើ​ជា​ទាហាន​លន់​នុល​ក្នុង​បក្ស​កន្សែង​ស​នៅ បុរី​កីឡា​។ មេ​ទាហាន​បក្ស​កន្សែង​ស​ឈ្មោះ សឺង យ៉ន គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​(​១៩៧៥​)  ម្យ៉ាង​ទៀត​លោក សឺង យ៉ន ត្រូវ​ជា​មេ​ទាហាន​របស់​លោក សឺន រុន​។ លោក សឺន រុន គាត់​មិន​ដែល​ចេញ​ទៅ​ច្បាំង​ទេ ព្រោះ​គាត់​នៅ​ខាង​ផ្នែក​បក​ប្រែ​ភាសា​បារាំង​ឲ្យ​ពួក​ទាហាន​លន់នុល​។
 

          លោក សឺន ឃឹម ជា​ប្អូន​ប្រុស​របស់​លោក សឺន រុន បាន​បែក​បាក់​គ្នា​នៅ​ក្នុង​ឆ្នាំ (​១៩៧៣​)  នៅ​ម្តុំ​កា​រ៉ាស់​សាំង ចេង ហេង ក្បែរ​ពេទ្យ​លោកសង្ឃ​ពី​មុន ដោយ​លោក សឺន ឃឹម បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ក្នុង​ឆ្នាំ​(​១៩៧៣​)​។ក្រោយ​មក​លោក សឺន ឃឹម ក៏​បាន​បាត់​ដំណឹង​ពី​បងប្រុស​របស់​គាត់​រហូត​។ លុះ​មក​ដល់​ឆ្នាំ​(​១៩៧៥​) ក៏​បាន​ទទួល​ដំណឹង​ពី បង​ប្រុស​របស់​គាត់​តាម​រយៈ​ឈ្មោះ​ យី ជាតិ នៅ​កម្ពុជា​ក្រោម ជា​អ្នក​ឃើញ​លោក សឺន រុន នៅ​ម្តុំ​រង្វង់​មូល នាង​គង្ហីង ក្បែរ​ផ្សារ​អូរ​ឬស្សី​។ ប៉ុន្តែ​សព្វ​ថ្ងៃ​ មិន​ដឹង​ថា​លោក យី ជាតិ រស់​នៅ​ទី​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា​គាត់​ស្លាប់ ឬ រស់​ដែរ​។ ចាប់​តាំង​ពី​ឆ្នាំ​(​១៩៧៥​) រហូត​មក​ដល់​សព្វ​​ថ្វៃ​នេះ​លោក សឺន ឃឹម មិន​​ដែល​បាន​ទទួល​ដំណឹង​ពី​បង​ប្រុស​របស់​លោក​ទៀត​ឡើយ​ ហើយ​ក៏​មិន​ដែល​បាន​ទទួល​ដំរ៉ុយ​ថា​រស់​នៅ​ទី​ណា​ឡើយ និង មិន​ដឹង​ថា​បង​ប្រុស​របស់​គាត់​នៅ​រស់ ឬ ក៏​ស្លាប់​ឡើយ​។
 

          លោក សឺន រុន ហៅ សឺន សុភា ឬ ចឹង ថិន កើត​នៅ​ឆ្នាំ​១៩៥១ មាន​ស្រុក​កំណើត​នៅ ភូមិ​ហឹងហយ  ស្រុក​យិនឡយ ខេត្ត​បាក់លាវ​។ លោក សឺន រុន ជា​បង​បង្កើត​របស់​លោក សឺន ឃឹម ហើយ​ក៏​ជា​កូន​ទី​១​នៅ​ក្នុង​គ្រួសារ​។ លោក សឺន រុន មាន​ឪពុក​ឈ្មោះ សឺន ឃួន ម្តាយ​ឈ្មោះ ច្រឹង សាវាន ហៅ (​វ៉ា​)  មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់ ប្រុស​៥​នាក់ ស្រី​៣​នាក់  កូន​ទី​១​ឈ្មោះ សឺន រុន កូន​ទី​២​ឈ្មោះ សឺន ឃឹម កូន​ទី​៣​ឈ្មោះ សឺន ធីវឿង កូន​ទី​៤​ឈ្មោះ ​សឺន សុង កូន​ទី​៥ សឺន ធីសំបូ កូន​ទី​៦​ឈ្មោះ សឺន ធីអៅគីន កូន​ទី​៧​ឈ្មោះ សឺន ឃឹម កូន​ទី​៨​ឈ្មោះ សឺន ថាន់​។ លោក សឺន រុន មាន​ប្រពន្ធ​ឈ្មោះ ម៉ែ ឡាច់ មាន​កូន​ប្រុស​២​នាក់ កូន​ប្រុស​ទី​១​ឈ្មោះ ឡុំ ពេជ្រ ទី២​ឈ្មោះ ម៉ូ រ៉ាន់​ហើយ​ប្រពន្ធ​របស់​គាត់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​។ ទោះ​បី​ជា​លោក សឺន ឃឹម បាន​បែក​ពី​បងប្រុស​អស់​រយៈពេល​ជា​យូរ​ណាស់​មល​ហើយ​ក៏​លោក​នៅ​តែ​នឹក​ឃើញ​បង​ប្រុស ហើយ​នៅ​តែ​ខិតខំ​ស្វែងរក​បងប្រុស​ជានិច្ច​។        
          ប្រសិន​បើ​លោក សឺន រុន ដែល​ត្រូវ​ជា​បងប្រុស​​បង្កើត​របស់​​លោក សឺន ឃឹម បាន​ឭ​ដំណឹង​នេះ​ឬ​លោក​អ្នក​ដែល​បាន​ស្គាល់​ឬ​ក៏​ប្រទះ​ជួប​អ្នក​ដែល​មាន​ភិនភាគ​ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរសព្ទ័​លេខ ០​៩​៧​៥ ០​៩​៧​ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​វិទ្យុ និង ទូរទស្សន៍​បាយ័ន៕