កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ០២៧ ដំណើរ​រឿង​អ្នក​មីង គីម បួយ ឈ្មោះ​ដើម លឹម គីមបួយ

          មីង គីម បួយ កើត​នៅ​ឆ្នាំ​​១៩៥៦​មាន​ស្រុក​កំណើត​នៅ តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ អ្នក​មីង​មាន​មុខរបរ​ជា​អ្នក​លក់​ខោ​អាវ​ជជុះ​ចាប់​តាំង​ពី​ឆ្នាំ​​២០០៧​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ អ្នកមីង​មាន​ស្វាមី​ឈ្មោះ ជា ហាក់ នឹង​មាន​កូន​ចំនួន​៧​នាក់ ស្រី​៦​នាក់ ប្រុស​១​នាក់​។ ឪពុក​របស់​អ្នកមីង​មាន​ឈ្មោះ លឹម យៀន​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​​១៩៦០ ដោយសារ​ជំងឺ​សួត និង​ម្តាយ​​ឈ្មោះ គីម ឡាយ បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុលពត​ក្នុង​ឆ្នាំ​ប្រហែល​ជា​​១៩៧៧​​។ អ្នកមីង​មាន​បង​ប្អូន​បង្កើត​ចំនួន​២​នាក់ ម្នាក់​គឺ​ជា​អ្នកមីង លឹម គីមបួយ និង​ប្អូនប្រុស​​ឈ្មោះ លឹម គីមសែ។ ម្តាយ​ឪពុក​របស់​អ្នកមីង​មាន​មុខរបរ​ជា​អ្នក​លក់​ចាប់ហួយ​នៅ​ក្នុង​ផ្សារ​តាខ្មៅ មាន​ស្រុក​កំណើត​នៅ តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​។


          ឪពុក​របស់​អ្នកមីង​មាន​បងប្អូន​បង្កើត​ចំនូន​៤​នាក់ ប្រុស​២ ស្រី​២ បង​ប្រុស​ទី​១​ឈ្មោះ លឹម ម្រេច ទី​២​ប្រុស​ឈ្មោះ លឹម យៀន ជា​ឪពុក​បង្កើត​របស់​អ្នកមីង (​ទី​៣​ស្រី អ្នកមីង​មិន ចាំ​ឈ្មោះ​ទេ​) ទី​៤​ឈ្មោះ លឹម ពេជ្រ ឬ ហៅ (​គូវ ពេជ្រ​) ត្រូវ​ជា​មីង​ខាង​ឪពុក​របស់​អ្នកមីង ដែល​អ្នកមីង​កំពុង​ស្វែង​រក​សព្វ​ថ្ងៃ ហើយ​ពួក​គាត់​ទាំង​៤នាក់ មាន​ស្រុក​កំណើត​​​នៅ តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ទាំងអស់​គ្នា​។
 

          នៅ​ក្នុង​ឆ្នាំ​១៩៦០​ ឪពុក​របស់​អ្នកមីង គីម បួយ ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់ ដោយសារ​ជំងឺ​សួត​។ កាល​ពី​លោកឪពុក​របស់​អ្នកមីង គីម បួយ ធ្លាក់​ខ្លួន​ឈឺ ​​​​ព្រោះ​តែ​ម្តាយ​របស់​អ្នកមីង​មិន​បាន​ទៅ​ប្រាប់​ញាតិ​សន្តាន​ខាង​ឪពុក​របស់​អ្នកមីង គីម បួយ  និង​រហូត​ដល់​ឪពុក​អ្នកមីង គីម បួយ (​ស្លាប់​) ក៏​ម្តាយ​របស់​អ្នកមីង មិន​បាន​ទៅ​ប្រាប់​ញាតិ​សន្តាន​ខាង​ឪពុក​ទៀត​ ដូច្នេះ​ហើយ​ទើប​ញាតិ​សន្តាន​ខាង​ឪពុក​កាត់​កាល​ចោល ឈប់​រាប់​អាន​គ្នា​ទាំង​អ្នកមីង គីម បួយ និង​ម្តាយ​របស់​អ្នកមីង​ផង​ដែរ គឺ​ឈប់​រាប់អាន​គ្នា​ចាប់​ពី​ក្នុង​អំឡុង​ឆ្នាំ​(​១៩៦០​) នៅ​ពេល​ដែល​ឪពុក​របស់​អ្នកមីង គីម បួយ (​ស្លាប់​) រហូត​មក​ដល់​របប​ប៉ុលពត​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ក៏​បាន​បែក​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។


           ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​​១៩៩៥ - ១៩៩៦​ ក្រោយ​របប​ប៉ុលពត​បាន​ដួល​រលំ បាន​ឮ​ដំណឹង​ថាឈ្មោះ លឹម ពេជ្រ ឬ ហៅ គូវ ពេជ្រ ជា​អ្នក​មក​ពី​បរទេស  បាន​ដើរ​សួរ​រក​បងប្អូន​(​ឈ្មោះគូវ ពេជ្រ បាន​ដើរ​សួរ​គេ​ថា​មាន​ស្គាល់​បង យៀន ឬ​ទេ​)។ អ្នកមីង គីម បួយ បាន​ទទួល​ដំណឹង​នេះ​មក​ពី ពូ​របស់​អ្នកមីង​ដែល​មាន​ឈ្មោះ សុខ សារិន​។ លោក សុខ សារិន ត្រូវ​ជា​ពូ​ខាង​ម្តាយ​របស់​អ្នកមីង (​ប៉ុន្តែ​អ្នកមីង​មាន​ប្រសាសន៍​ថា អ្នកមីង និង ពូរបស់​អ្នកមីង​មិន​សូវ​រាប់អាន​គ្នា​ជិតស្និត​ទេ​)​។ពូ​របស់​អ្នកមីង​បាន​និយាយ​ប្រាប់​អ្នកមីង​ថា (​មាន​អ្នក​លក់​ល័ក្ខ​ម្នាក់​នៅ​ផ្សារ​ទួល​ទំពួង​បាន​និយាយ​ប្រាប់​ពូ​ថា​មាន​គេ​មក​ពី​កា​ណា​ដា​ដើរ​សួរ​រក​បងប្អូន និង ឈ្មោះ  បង​យៀន កាល​នោះ​ពូ​ជា​អ្នក​លក់​មួក​សំបុក​បោះ​ដុំ នៅ​ផ្សារ​ទួល​ទំពួង ក្រុង​ភ្នំពេញ​)​។ពូ​របស់​អ្នកមីង គីម បួយ សព្វថ្ងៃ​គាត់​រស់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​មាន​មុខរបរ​ជា​ម្ចាស់​ផ្ទះ​សំណាក់ (​វ៉ាស៊ីនតោន​) នៅ​ម្ដុំ​ជ្រោយ​ចង្វា ក្រុង​ភ្នំពេញ​។


          ប្រសិន​បើ​អ្នកមីង លឹម ពេជ្រ ​​ដែល​ត្រូវ​ជា​មីង​ខាង​ឪពុក​របស់​អ្នកមីងលឹម គីមបួយ ​បាន​ឭ​ដំណឹង​នេះ​ឬ​លោក​អ្នក​ដែល​បាន​ស្គាល់​ឬ​ក៏​ប្រទះ​ជួប​អ្នក​ដែល​មាន​ភិនភាគ​ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ ០​៩​៧​៥ ០​៩​៧ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​វិទ្យុ និង ទូរទស្សន៍​បាយ័ន៕