កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ ០១៧ ដំណើរ​រឿង​របស់​លោក ចិន បូរ៉ា ហៅ សិទ្ធ សុវណ្ណារ៉ា ស្វែងរក​ឈ្មោះ​ ឡា ដា និង សិទ្ធ ដ្ឋា ត្រូវ​ជា​ឪពុក​ម្ដាយ​​បង្កើត

          លោក ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា មាន​អាយុ ៤២ឆ្នាំ សព្វ​ថ្ងៃ​ធ្វើការ​នៅ​មន្ទីរពេទ្យ​សត្វ​។ លោក សិត សុវណ្ណារ៉ា មាន​បងប្អូន​បង្កើត ៣នាក់ ទី១ ឈ្មោះ ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា ឬ ​តូ​,ទី២ ឈ្មោះ សិត ធី ហៅ ទី មាន​អាយុ​៤០​ឆ្នាំ និង ទី៣ភេទ​ប្រុស​មិន​ចាំ​ឈ្មោះ។ សព្វថ្ងៃនេះលោក សិត​សុវណ្ណារ៉ា កំពុង​ស្វែង​រក​ឪពុក​ម្តាយ​បង្កើត​។   ឆ្នាំ​១៩៧៥ ឪពុក​ម្តាយ និង​កូន​៣​នាក់ ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ភ្នំពេញ​ទៅ​​ធ្វើ​ជា​គ្រូ​បង្រៀន នៅ​ទី​រួម​ខេត្ត​កំពង់ឆ្នាំង។ ថ្ងៃ​មួយ​លោកចិន បូរ៉ា បាន​រត់​លេង​ដួល​មុត​ដៃ​នឹង​អំបែង​កែវ​យ៉ាង​ធ្ងន់​ ម្តាយ​លោកបាន​ព្យាបាល​របួសកូនដោយ​ខ្លួន​ឯង​មួយរយៈ​ ហើយ​ក៏​បញ្ជូន​ឈ្មោះ​ចិន បូរ៉ា មាន​អាយុ​៨​ឆ្នាំ និង​ឈ្មោះសិទ្ធ ធី មាន​អាយុ​៦​ឆ្នាំ​ មក​នៅ​ជា​មួយ​នឹង​លោក​យាយ​​មួន និង អ៊ុំ​​ នៅឯ​ផ្ទះ​ទួល​គោក​វិញ​។

​​          មុន​នឹង​ចាក​ចេញពី​កូន​ត្រឡប់​មក​ខេត្ត​កំពង់​ឆ្នាំង​វិញ គាត់​បាន​ផ្តាំ​កូន​ប្រុស​ទាំង​២​ថា មុន​ចូល​​ឆ្នាំ​ខ្មែរ​១​ថ្ងៃ ម្តាយ​នឹង​ត្រឡប់​មក​យក​កូនទៅ​រស់​នៅ​ជា​មួយ​ម្តាយ​​វិញ​។​ លុះ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខែ្មរ​មក​ដល់​​ឆ្នាំ​១៩៧៥​ ពួក​គាត់​មិន​ឃើញ​អ្នក​ម្តាយ​ត្រឡប់​មក​យក​កូន​ទេ​។ កូន​ទាំងពីរ​រង់​ចាំ​មើល​ផ្លូវ​ម្តាយ​ត្រឡប់​មក​វិញ​រាល់​ថ្ងៃ រហូត​ដល់​ថ្ងៃ១៧ មេសា ១៩៧៥ កង​ទ័ព​ប៉ុល​ពត បាន​ចូល​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ ហើយ​បាន​ជម្លាស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ទាំង​អស់​។ ពេល​នោះ​លោក​ចិន បូរ៉ា កំពុង​ព្យា​បាល​ដៃ​ក្នុង​មន្ទីរពេទ្យ​ចិនជា​មួយ​នឹង​លោក​យាយ មួន និង​ប្អូន​ប្រុសហើយ​ក៏ត្រូវ​បាន​ទាហាន​ប៉ុល​ពត​ជម្លាស​ចេញ​ពី​មន្ទីពេទ្យ​មក​ដល់ ​ឃុំ​ព្រែក​ឯង ស្រុក​គៀន​ស្វាយ ខេត្ត​កណ្តាល ហើយ​ក៏រស់​នៅ​ទីនោះ​រហូត​ក្នុង​សហករព្រែកឯង​តែ​២​នាក់​បងប្អូន​​។ ចំណែក​លោក​យាយមួនក៏​បាន​ស្លាប់​ទៅ​ក្រោយ​ពី​ធ្វើ​ដំណើរ​តាម​ផ្លូវ​អស់​រយៈ​ពេល៣​ថ្ងៃ​។


          ឆ្នាំ​១៩៧៩ ពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​ទាហាន​វៀតណាម​ចូល​មក​រំដោះ​ លោក ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា ឬ ​តូ និង​ប្អូន​ប្រុស​ឈ្មោះ សិត ធី ហៅ​ ទី បាន​ឈរ​រង់​ចាំ​មើល​គេ​នៅ​តាម​ផ្លូវ​ជាតិ​​ព្រែក​ឯង​ បាន​ជួប​នឹង​ម្តាយ​ធម៌​២​នាក់​។ម្តាយ​ធម៌​ទី​១​ឈ្មោះ គង់ មុត បច្ចុប្បន្ន​មាន​អាយុ ៦៩​ឆ្នាំ​ សុំ​កូន​បង​ឈ្មោះ សិត សុវណ្ណារ៉ា ទៅ​នៅ​ជាមួយ នៅ​ភូមិ​ព្រះ​បាក់​ក ឃុំ​ព្រៃ​ធំ ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយរៀង និង ម្តាយ​ធម៌​ទី​២​ឈ្មោះ គង់ វ៉ាត មាន​អាយុ ៦៧​ឆ្នាំ បាន​សុំ​កូន​ប្អូន​ឈ្មោះ សិត ធី​ ហៅ ទី ធ្វើ​ជា​កូន​ធម៌​ ហើយ​រស់​នៅ​ភូមិ​ព្រៃ​ធំ ឃុំ​ព្រៃ​ធំ ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយរៀង រហូត​ដល់​សព្វ​ថ្ងៃ​។


          លោក ចិន បូរ៉ា ហៅ សិត សុវណ្ណារ៉ា មាន​ឪពុក​បង្កើត​ឈ្មោះ សិត ថា ធ្វើ​គ្រូ​បង្រៀន​នៅ​ វិទ្យាល័យទួល​គោក មាន​ទី​កន្លែង​​កំណើត​នៅ​ទួល​គោក ​ភ្នំពេញ​ និង​មាន​ភិន​ភាគ​សម្គាល់​រាង​ស្តើង កំពស់​ខ្ពស់ សម្បុរ​ស្រអែម និង​និយាយ​មួយ​ៗ​។ម្តាយ​បង្កើត​ឈ្មោះ ឡា ដា មុខរបរ​ជា​អ្នក​លក់ស្ករស។ ភិន​ភាគ​សម្គាល់គឺ​ជាកូ​នកា​ត់ចិនមានប្រជ្រុយ​ដុះនៅខាងលើមាត់​មិន​ដឹង​ឆ្វេង ឬស្តាំ កំពស់ ១,៦៥ម ធាត់ល្មម។


          ប្រសិន​បើ​លោក ​អន សុង​​ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​​លោក អន សុស ​បាន​ឭ​ដំណឹង​នេះ​ឬ​លោក​អ្នក​ដែល​បាន​ស្គាល់​ឬ​ក៏​ប្រទះ​ជួប​អ្នក​ដែល​មាន​ភិនភាគ​ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ ០​៩​៧​៥ ០​៩​៧ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន៕