កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ០២៣ ដំណើរ​រឿង​លោក​ ម៉េង លាន ស្វែងរក​លោកស្រី ជឹម គុន ត្រូវ​ជា​ប្អូន​ស្រី​ជីដូន​មួយ

           សព្វ​ថ្ងៃ លោក​ ម៉េង លាន មាន​អាយុ ៥៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ ភូមិ​ដំណាក់​ត្រាច ឃុំ​ចង្រី​ទីង ស្រុក​កំពត ខេត្ត​កំពត​។ លោក​អ៊ុំ ម៉េង លាន មាន​ប្រពន្ធ​ឈ្មោះ ទន់ ហ៊ូន ពួក​គាត់​មាន​មុខរបរ​ធ្វើ​ស្រែ និងដាំ​បន្លែ​។ លោក​អ៊ុំ ម៉េង លាន កំពុង​ស្វែងរក​អ្នក​មីង ជឹម គុន ត្រូវ​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់​លោក​អ៊ុំ​។ លោកស្រី ជឹម គុន ត្រូវ​ជា​កូន​បង្កើត​របស់​លោកតា ជឹម យើង និង​លោកយាយ គី​។ លោកអ៊ុំ ម៉េង លាន បាន​យក​លោកស្រី​ ជឹម គុន មក​ចិញ្ចឹម​នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នកមីង​បាន​ស្លាប់​។ នៅ​ពេល​ដែល​ទាហាន​រំដោះ​វៀតណាម​ចូល​ក៏​នាំ​គ្នា​រត់​រហូត​ដល់​ព្រំដែន​ថៃ ខេត្ត​ពោធិ៍​សាត់  ហើយ​ក៏​បែក​គ្នា​ចាប់​តាំង​ពី​ពេល​នោះ​មក​។
        

          លោកស្រី ជឹម គុន មាន​បងប្អូន​បង្កើត​២​នាក់​។ បង​ស្រី​គឺ​ជា​អ្នកមីង ជឹម គុន និង ប្អូន​ប្រុស​មាន​ឈ្មោះ ជឹម កឿន។ សព្វ​ថ្ងៃ​អ្នក​មីង ជឹម គុន លឺ​ដំណឹង​ថា​រស់​នៅ​ប្រទេស​ក្រៅ  ម្យ៉ាង​ទៀត​អ្នកមីង​ធ្លាប់​មក​រក​បងប្អូន​ចំនួន​២​លើក​មក​ហើយ កាល​ពី ខែ​៣ ឆ្នាំ​២០១០ គាត់​បាន​មក​រក​បង​ប្អូន​ដែល​រស់​នៅ​ខេត្ត​កំពត​ម្ដង​ទៀត ប៉ុន្តែ​មិន​ជួប​ព្រោះ​ប្រ​ជ្រួស​គ្នា​។ នេះ​ជា​លើក​ទី៣​ហើយ​ដែល​គាត់​បាន​មក​ស្វែង​រក​បង​ប្អូន​។ សំរាប់​ការ​មក​រក​លើក​ទី​៣​នេះ​គាត់​បាន​មក​ដល់​ខេត្ត​កំពត​ទៀត ហើយ​បាន​ជួប​នឹង​អ៊ុំ​ស្រី​ម្នាក់​ឈ្មោះ ឡាន មាន​មុខ​របរ​ជា​អ្នក​លក់​កាហ្វេ​នៅ​ក្នុង​ភូមិ ហើយ​បាន​រៀបរាប់​ប្រាប់​អ៊ុំ​លក់​កាហ្វេ​ថា កាល​គាត់​មក​នេះ​គាត់​មក​រក​បងប្អូន តែ​នៅ​ពេល​គាត់​សួរ​រក​គឺ​ឈ្មោះ លាន នៅ​ភូមិ​ដំណាក់​ត្រាច ប៉ុន្តែ​អ៊ុំ​លក់​កាហ្វេ​ថា​គាត់​អត់​ស្គាល់​ទេ ឈ្មោះ លាន នៅ​ភូមិ​ដំណាក់​ត្រាច​។ បន្ទាប់​មក​អ្នកមីង ជឹម គុន គាត់​បាន​អង្គុយ​លេង​នៅ​តូប​កាហ្វេ​ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់​ទើប​ត្រឡប់​ទៅ​វិញ ហើយ​គាត់​បាន​ប្រាប់​អ៊ុំ​លក់​កាហ្វេ​ថា​គាត់​ស្នាក់​នៅ​ម្តុំ​ទួល​ទំពួង​ ប៉ុន្តែ​គាត់​មិន​ប្រាប់​ថា​ផ្ទះ​លេខ​ប៉ុន្មាន និង ផ្លូវណាឡើយ​។

 

          មិន​បាន​ប៉ុន្មាន​ថ្ងៃ លោក​អ៊ុំ​ឈ្មោះ លាន បាន​មក​ហូប​កាហ្វេ​នៅ​តូប​អ៊ុំស្រី ឡាន តាម​ការ​ពិត​ទៅ​អ៊ុំ​ស្រី ឡាន ស្គាល់​អ៊ុំ​ប្រុស លាន ច្បាស់​ណាស់​ ប៉ុន្តែ​គឺ​គាត់​តា​លាន​នៅ ភូមិ​ភ្នំ​តូច​ គាត់​មិន​ស្គាល់​ទេ​ តា​លាន នៅ ភូមិ​ដំណាក់​ត្រាច។ ក្រោយមកអ៊ុំ ឡាន ក៏​បាន​រៀប​រាប់​ពី​ភិន​ភាគ​អ្នក​មក​រក​អ៊ុំប្រុស លាន ថាឈ្មោះ គុន ហើយ​ពួក​គាត់​ក៏​បាន​អង្គុយ​សន្ទនា​គ្នា រហូត​ដល់​អ៊ុំប្រុស លាន ដឹង​ថា​អ្នក​មីង គុន គឺជា​ប្អូន​របស់​គាត់​។


          បច្ចុប្បន្ន​លោក​ ម៉េង លាន និង​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​មាន​ការ​នឹក​រ​លឹក​ដល់​អ្នកមីង ជឹម គុន ជា​ខ្លាំង ហើយ​និង កំពុង​ខិតខំ​ស្វែងរកប្អូន​ស្រីជីដូន​មួយ​របស់​គាត់​។

 

          ប្រសិន​បើ​លោកស្រី ជឹម គុន ដែល​ត្រូវ​ជា​​ប្អូន​ជីដូន​មួយ​របស់​​លោក ម៉េង លាន បាន​ឭ​ដំណឹង​នេះ​ឬ​លោក​អ្នក​ដែល​បាន​ស្គាល់​ឬ​ក៏​ប្រទះ​ជួប​អ្នក​ដែល​មាន​ភិនភាគ​ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរសព្ទ័​លេខ ០​៩​៧​៥ ០​៩​៧​ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​ អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន៕