លោក អូ ចាន់ ហៅ អូ ហ៊ឹម មានស្រុកកំណើតនៅ ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ សព្វថ្ងៃ លោក អូ ចាន់ មានកូនចំនួន១០នាក់ លោកមានមុខរបរ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា។ លោក មាន ឪពុកឈ្មោះ ម៉ក់ អូ ស្រុកកំណើត ភូមិព្រៃជ្រូក ឃុំថ្លាំង ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ម្តាយឈ្មោះ ទុយ ហៀន បានស្លាប់នៅក្នុងជំនាន់ប៉ុលពត។ លោកមានកូនបង្កើតទាំងអស់៥នាក់ ប្រុស២ ស្រី៣ កូនច្បងទី១ ឈ្មោះ អូ ចាន់ កើតនៅឆ្នាំ១៩៥២ ធ្វើទាហានឆ្នាំ១៩៧០ នៅរស់សព្វថ្ងៃ កូនទី២ ឈ្មោះ អូ សុវណ្ណ កើតនៅឆ្នាំ១៩៥៤ ធ្វើទាហាននៅឆ្នាំ១៩៧៣ ជាអ្នកដែលបាត់ខ្លួនរហូតដល់សព្វថ្ងៃ កូនទី៣ ឈ្មោះ អូ សុភ័ណ្ឌ ភេទស្រី កើតនៅឆ្នាំ១៩៥៦ កូនទី៤ ឈ្មោះ អូ សុភឿន ភេទស្រី កើតនៅឆ្នាំ១៩៥៩, កូនទី៥ ឈ្មោះ អូ ហឿន ភេទស្រី កើតនៅឆ្នាំ១៩៦២ អ្នកទាំងបី សព្វថ្ងៃនៅរស់។
លោក អូ ចាន់ ហៅ អូ ហ៊ឹម រៀបការនៅឆ្នាំ១៩៧៤ ភរិយារបស់លោកឈ្មោះអ្នកស្រី តូច យន់។ បន្ទាប់ពីរៀបការបានមួយឆ្នាំលោកមានកូនមួយ ស្របពេលដែលប៉ុលពតចូលរំដោះ។ លោក អូ ចាន់ បានបួសរៀននៅក្នុង វត្តព្រះដាក់ ស្ថិតនៅក្នុង ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាំងពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧០ ទើបគាត់សឹក។ ក្រោយពីគាត់សឹក គាត់ក៏បានចូលធ្វើទាហានលន់ ណុល រហូតមកដល់ឆ្នាំ១៩៧៥ ហើយគាត់ក៏បានមករស់នៅជាមួយនឹងមីងបង្កើត ឈ្មោះ ឆុន នៅ ភូមិតាកុល សង្កាត់ផ្សារញ៉ែ ខេត្តសៀមរាប ហើយប្តីរបស់មីង ឆុន គាត់ក៏ធ្វើជាទាហានដែរ គាត់មានឈ្មោះ ប៉ាល់។ លោក អូ ចាន់ និងលោក អូ សុវណ្ណ ព្រមទាំងឪពុករបស់លោកឈ្មោះ ម៉ក់ អូ ធ្វើជាទាហាននៅក្នុងអង្គភាពជាមួយគ្នាក្នុងខេត្តសៀមរាប។
រហូតដល់ឆ្នាំ១៩៧៣ លោក ឪពុក ម៉ក់ អូ និង ប្អូនប្រុស អូ សុវណ្ណ បានត្រូវអង្គភាពឲ្យផ្លាស់ទៅប្រចាំការ នៅខេត្តកំពង់ចាម ក្នុងនោះម្តាយ និង ប្អូនស្រី៣នាក់របស់គាត់ក៏ទៅនៅជាមួយដែរ នៅសល់តែរូបលោក អូ ចាន់ ម្នាក់ប៉ុណ្ណោះដែលរស់នៅ ខេត្តសៀមរាប ហើយជំនាន់នោះឪពុកលោក ជាទាហានកងកាំភ្លើងធំ ពាក់សក្តិ១។ ដល់ឆ្នាំ១៩៧៥ ពេលដែលប៉ុលពតចូលជម្លាស លោក ម៉ក់ អូ និង អូ សុវណ្ណ ជាកូនប្រុសទី២ ដែលជាទាហាន លន់ ណុល ប្រចាំការនៅ ខេត្តកំពង់ចាម បានប្រយុទ្ធគ្នាជាមួយកងទ័ព ប៉ុល ពត ហើយម្តាយ និង ប្អូនស្រី៣នាក់ទៀត នាំគ្នារត់គេចចេញពេលកំពុងប្រយុទ្ធ ក៏បែកគ្នាទៅ ពុំដឹងថាបែកខ្ញែកទៅខាងណាទេ បាត់ដំណឹងសូន្យរហូតមកដល់បច្ចុប្បន្ន។ ចំណែកលោក អូ ចាន់ និង ប្រពន្ធកូនត្រូវ ប៉ុល ពត ជម្លៀសចេញទៅនៅក្នុង ភូមិគោកស្នួល ស្រុកពួក ខេត្តសៀមរាបរហូតដល់ឆ្នាំ១៩៧៩។ ពេលដែលកងទ័ពវៀតណាមចូលរំដោះ ឆ្នាំ១៩៧៩ លោក អូ ចាន់ ត្រូវបានវិលមកនៅ ភូមិបន្ទាយឈើ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប រហូតបច្ចុប្បន្ន។
ថ្ងៃមួយក្នុងឆ្នាំ២០០៩ លោក អូ ចាន់ ហៅ អូ ហ៊ឹម បានឮវិទ្យុ VOA ផ្សាយពីឈ្មោះលោក អូ សុវណ្ណ សព្វថ្ងៃជា ប្រធានកុងស៊ូល នៅLevel រដ្ឋ Los Angele ។ លោកសង្ស័យថាជាប្អូនរបស់លោកដែលរស់នៅសព្វថ្ងៃ តែលោក មិនមានមធ្យោបាយទាក់ទងលោក អូ សុវណ្ណ ដែលកំពុងនៅសហរដ្ឋអាមេរិកនោះទេ។
ប្រសិនបើលោក សឺន រុន ដែលត្រូវជាបងប្រុសបង្កើតរបស់លោក សឺន ឃឹម បានឭដំណឹងនេះឬលោកអ្នកដែលបានស្គាល់ឬក៏ប្រទះជួបអ្នកដែលមានភិនភាគដូចដែលបានរៀបរាប់ជូនខាងលើសូមទស្សនិកជនទំនាក់ទំនងមកកាន់កម្មវិធីយើងខ្ញុំតាមរយៈទូរសព្ទ័លេខ ០៩៧៥ ០៩៧ ០៩៧ ឬ មកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍បាយ័ន៕