កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ០៣០ ដំណើរ​រឿង លោក កៅ ជុំ ហៅ កាវ ជុង ស្វែងរក គ្រួសារ​ទាំងអស់​មាន​សមាជិក​៦​នាក់

           លោក កាវ​ ជុង​ ហៅ វិញ ជុង(ឈ្មោះ​អតីត) បច្ចុប្បន្ន ឈ្មោះ កៅ ជុំ អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ​។ លោក​មាន​ឪពុក​ឈ្មោះ ឡា កាន់ ហៅ ឡា កាវ ជនជាតិ​ចិន​មាន​ភិនភាគ សម្បុរ​ខ្មៅ​, ខ្ពស់​, សម្តី​មួយ​ៗ,​ កម្ពស់​ប្រហែល ១,៧៥​ម មាន​មុខរបរ លក់​ចាប់ហ៊ួយ នៅ​កែង​ផ្សារ​ចាស់ និង​ម្ដាយ មិន​ចាំ​ឈ្មោះ មាន​មុខរបរ ជា​អ្នក​ដាំ​បាយ​ឲ្យ​បារាំង នៅ​ផ្ទះ​បារាំង​ជិត​ស្ពាន​ជ្រោយ​ចង្វារ មាន​សម្បុរ​ខ្មៅ​, កម្ពស់​១,៦៥​ម ចេះ​និយាយ​ភាសា​បារាំង​ស្ទាត់​។ មាន​បងប្អូន​ចំនួន​៦​នាក់ (​ស្លាប់​១​នាក់​)​៖ទី១ ឈ្មោះ វិញ ឈឺន ហៅ កាវ ឈឺន រៀន​ជួសជុល​ឡាន​, ទី​២ ឈ្មោះ វិញ ជុង ហៅ កាវ ជុង អ្នក​ស្វែង​រក​ទី​៣ ឈ្មោះ វិញ ធី ហៅ កាវ ធី ភេទ​ប្រុស​, ទី៤ ឈ្មោះ វិញ ហ្វាន់ ហៅ កាវ វ៉ាន់ ភេទ​ស្រី​, ទី៥ ឈ្មោះ វិញ ចៅ ហៅ កាវ ចៅ។
 

          មុន​ឆ្នាំ​១៩៧៥ គ្រួសារ​លោក កាវ ជុង មាន​អាស័យដ្ឋាន​រស់នៅ​ផ្ទះ​លេខ​៧៣ ម្តុំ​ផ្សារ​ថ្មី ខាង​កើត​បេន​ឡាន​សុរិយា ទីក្រុង​ភ្នំពេញ​។ នៅ​ឆ្នាំ​១៩៧៥ របប​ប៉ុលពត លោក កាវ ជុង មាន​អាយុ​ត្រឹម​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​បាន​មក​លេង​ផ្ទះ​ម្តាយ​មីង​នៅ​ក្រោយ​វាំង​ដែល​ផ្ទះ​នោះ​លោក​ចាំ​ថា​ជា​ផ្ទះ​ផលិត​មី​សរសៃ​លក់​បោះ​ដុំ​។ ពេល​នោះ​ឪពុក​លោក កាវ ជុង កំពុង​នៅ​ផ្សារ​ចាស់​លក់​ចាបហ៊ួយ។ ចំណែក​ម្ដាយ​លោក កាវ ជុង វិញ ធ្វើការ​ជាមួយ​ផ្ទះ​បារាំង​ដែល​មាន​លំនៅដ្ឋាន​ជិត​ស្ពាន​ជ្រោយ​ចង្វារ​។ ឯ​បងប្អូន​នៅ​ជាមួយ​លោក​យាយ​ខាង​ឪពុក​នៅ​ផ្ទះ​ផ្សារ​ថ្មី​។ ពេល​កំពុង​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​នោះ បងប្អូន​ទាំងអស់ និង ម្ដាយ​ឪពុក​ព្រម​ទាំង​លោក​យាយ​មិន​ដឹង​ជា​រត់​ទៅ​ខាង​ណា​ទេ ព្រោះ​ពេល​នោះ​បង​ប្អូន​មិន​អាច​រត់​រក​គ្នា​បាន​ទេ​ អ្នក​ណា​នៅ​ទីណា​គឺ​នៅ​កន្លែង​នោះ ហើយ​ត្រូវ​ទាហាន​ប៉ុលពត ជម្លៀស​ចេញ​ទៅ​កន្លែង​ផ្សេង​ៗ​គ្នា។ ចំណែក លោក កាវ ជុង ត្រូវ​ជម្លៀស​តាម​ម្ដាយ​មីង​ដែល​នៅ​ផ្ទះ​ខាង​ក្រោយ​វាំង ក្រុង​ភ្នំពេញ​នោះ​។

 

          ក្រោយ​ពី​ការ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ លោក កាវ ជុង ត្រូវ​បាន​ប៉ុលពត​ជម្លៀស​ទៅ​ដល់​​ភូមិ​ធ្នង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ហើយ​នៅ​ជាមួយ​នឹង​ម្ដាយ​មីង និង កូន​ចំនួន​៣​នាក់ មាន​ឈ្មោះ​ថា​៖ អា​លេញ​, អា​ហ៊ូវ​, ហ្វាន់។ ឆ្នាំ​១៩៧៨ លោក កាវ ជុង ក៏​បាន​បែក​ចេញ​ពី​ម្ដាយ​មីង​របស់​គាត់​ដោយ​បញ្ហា​ផ្ទៃ​ក្នុង​ផ្នែក​ផ្លូវ​ចិត្ត​បន្តិច​បន្តួច​ក៏​លោក​ទៅ​រស់​នៅ​ម្នាក់​ឯង ដោយ​មិន​ទំនាក់​ទំនង​អ្វី​ទៀត​ទេ​រហូត​ដល់​ឆ្នាំ​១៩៧៩​។ នៅ​ឆ្នាំ​១៩៧៩ លោក កាវ ជុង​បាន​ដូរ​ទី​កន្លែង​មក​រស់នៅ ភូមិ​តាណូត ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​សព្វ​ថ្ងៃ​។


          ប្រសិន​បើ​ក្រុម​គ្រួសារ​​​របស់​​លោក កាវ ជុង ទាំងអស់​បាន​ឭ​ដំណឹង​នេះ សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរសព្ទ័​លេខ ០​៩​៧​៥ ០​៩​៧​ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​ អគ្គនាយកដ្ឋាន​វិទ្យុ និង ទូរទស្សន៍​បាយ័ន៕