លោកស្រី សូ សុជាតា ត្រូវបានឪពុកចិញ្ចឹមឈ្មោះ សូ ស៊ុន យកមកចិញ្ចឹមចាប់តាំងបងស្រីមានអាយុបានមួយឆ្នាំមកម្ល៉េះ។ លោក សូ ស៊ុន បានសុំម្ដាយ ឪពុកបង្កើតរបស់លោកស្រី សូ សូជាតា យកមកចិញ្ចឹមនៅក្នុងអំឡុងឆ្នាំ(១៩៧៥)។ លោក សូ ស៊ុន ធ្វើជាអ្នកបើកយន្តហោះ មានថានន្តរៈសក្តិ ពាក់សក្តិប្រាំ កាលពីក្នុងរបបលន់ណុល។ លោក សូ ស៊ុន មានប្រពន្ធ ឈ្មោះ ដែន ស៊ីវន និងមានកូនបង្កើតចំនួន៣នាក់ និងមានកូនចិញ្ចឹមមួយគឺជាលោកស្រី សូ សុជាតា ។
លោក សូ ស៊ុន បានស្លាប់នៅឆ្នាំ (១៩៧៦ -១៩៧៧) ក្នុងជំនាន់ប៉ុលពត។ ចំណែកឯ
ប្រពន្ធរបស់លោក សូ ស៊ុន ឈ្មោះ ដែន ស៊ីវន បានស្លាប់នៅក្នុងឆ្នាំ (១៩៨៣) ដោយសារជំងឺមហារីកស្បូន។ លោកស្រី សូ សូជាតា ត្រូវបានឪពុកចិញ្ចឹមយកមកចិញ្ចឹម តែមិនដឹងយកពីប្រភពណាទេ។ តាមប្រភពព័ត៌មានចុងក្រោយដែលក្រុមការងារមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញថា ម្ដាយរបស់លោកស្រី សូ សុជាតា គឺជាពេទ្យទាហាន និងបានស្លាប់តាំងក្នុងឆ្នាំ១៩៧៣ នៅភ្នំគិរីរម្យ។
ដូច្នេះ ប្រសិនបើលោកអ្នកដែលបានបាត់សាច់ញាតិ ដោយបានឲ្យទៅអ្នកបើកយន្តហោះ ឬមានដំណើររឿងដូចដែលបានរៀបរាប់ខាងលើ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនសុបិន» តាមរយៈលេខទូរស័ព្ទ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងមកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕