|
|
ការជួបជុំលើកទី៨៖ លោក ម៉ែន សម្បត្តិ ស្វែងរគ្រួសារដែលបានបែកគ្នាតាំងពីមុនសម័យសង្គ្រាម
|
|
|
លោក ម៉ែន សម្បត្តិ បានបែកពីគ្រួសារនៅមុនសម័យសង្គ្រាម ដោយសារតែលោកត្រូវចេញទៅសិក្សានៅទីក្រុងភ្នំពេញ។ លោកជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារមួយដែលមានបងប្អូនចំនួន៤នាក់។ ឪពុកលោកជាទាហាន និងម្ដាយជាស្ត្រីមេផ្ទះ។ លោកត្រូវបានឪពុកលោកបញ្ជូនទៅសិក្សានៅទីក្រុងភ្នំពេញ ចំណែកគ្រួសារលោកទាំងអស់រស់នៅឯខេត្តកំពង់ធំ។
|
|
...អានបន្ថែម
|
|
|
|
ករណីលេខ ១៧៧ ដំណើររឿង លោក ម៉ែន សម្បត្តិ ស្វែងរកគ្រួសារ
|
|
|
លោក ម៉ែន សម្បត្តិ បានបែកពីគ្រួសារនៅមុនសម័យសង្គ្រាម ដោយសារតែលោកត្រូវចេញទៅសិក្សានៅទីក្រុងភ្នំពេញ។ លោកជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារមួយដែលមានបងប្អូនចំនួន៤នាក់។ ឪពុកលោកជាទាហាន និងម្ដាយជាស្ត្រីមេផ្ទះ។ លោកត្រូវបានឪពុកលោកបញ្ជូនទៅសិក្សានៅទីក្រុងភ្នំពេញ ចំណែកគ្រួសារលោកទាំងអស់រស់នៅឯខេត្តកំពង់ធំ។
|
|
...អានបន្ថែម
|
|
|
|
ការផ្សព្វផ្សាយកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» លើទូរទស្សន៍បាយ័ន
|
|
|
|
|
...អានបន្ថែម
|
|
|
|
ការជួបជុំលើកទី៧៖ លោកស្រី សែម វឿន បានជួបជាមួយឪពុក និងម្ដាយមីង ក្រោយការបែកគ្នារយៈពេលជាង៣០ឆ្នាំ
|
|
|
លោកស្រី សែម វឿន ជាកូនស្រីច្បងនៅក្នុងគ្រួសារមួយដែលមានបងប្អូនពីនាក់។ នៅមុនសម័យសង្គ្រាម គ្រួសាររបស់លោកស្រីរស់នៅជួបជុំគ្នានៅក្នុងខេត្តតាកែវ។ នៅក្នុងកំឡុងឆ្នាំ១៩៧៥ លោកស្រីមានអាយុប្រហែល១០ឆ្នាំ។ ក្រោយមកនៅក្នុងសម័យសង្គ្រាម គ្រួសារលោកស្រីទាំងអស់ត្រូវ បានពួកប៉ុលពតជម្លៀសទៅព្រំដែនវៀតណាម ក្នុងខេត្តតាកែវ។ ទៅរស់នៅទីនោះបានរយៈពេលប្រហែលមួយឆ្នាំ នៅឆ្នាំ ១៩៧៦ ម្ដាយលោកស្រីបានស្លាប់ដោយសារតែអត់អាហារ និងជំងឺទាស់ ដែលបណ្ដាលមកពីការធ្វើការធ្ងន់ហួសកម្លាំង។
|
|
...អានបន្ថែម
|
|
|
|
ករណីលេខ១៥៥ ដំណើររឿង លោកស្រី សែម វឿន ស្វែងរកក្រុមគ្រួសារ
|
|
|
លោកស្រី សែម វឿន មានអាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ លោកស្រី សែម វឿន មានឪពុកឈ្មោះ វ៉ា អាយុប្រហែល ៦៥ឆ្នាំ ម្ដាយឈ្មោះ សែម ឡេន មានអាយុប្រហែល ៦០ឆ្នាំ។ លោកស្រីមិនចាំថាមានបងប្អូនចំនួនប៉ុន្មាននាក់ទេ។ មុនឆ្នាំ ១៩៧៥ លោកស្រី នឹងក្រុមគ្រួសាររស់នៅជួបជុំគ្នានៅស្រុកកំណើត នៅភូមិជ្រនៀងផ្អែម ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ប្រហែលឆ្នាំ ១៩៧៥ ម្ដាយរបស់លោកស្រី សែម វឿន បានស្លាប់ដោយសារតែជំងឺទាស់កូនខ្ចីនៅស្រុកកំណើត ពេលលោកស្រីមានអាយុប្រហែល៨ឆ្នាំ។
|
|
...អានបន្ថែម
|
|
|
|
ការជួបជុំលើកទី៦៖ កញ្ញា សេង ស្រីមុំបានជួបជុំគ្រួសារ ក្រោយគេលួចចេញពីផ្ទះពី១៥ឆ្នាំ
|
|
|
កញ្ញា សេង ស្រីមុំ ត្រូវបានគេលួចយកចេញពីផ្ទះ នៅពេលដែលកញ្ញាទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះ កញ្ញាមិនបានចាំឈ្មោះរបស់ខ្លួនឯង និងឈ្មោះរបស់ឪពុកម្ដាយបងប្អូនឡើយ និងសូម្បីតែស្រុកកំណើតនៅឯណាក៏កញ្ញាចាំមិនបានដែរ។ កញ្ញាគ្រាន់តែចាំបានថា ស្រុកកំណើតរបស់ខ្លួនមានដើមកៅស៊ូច្រើនណាស់។
|
|
...អានបន្ថែម
|
|
|
|
ការជួបជុំលើកទី៥៖ លោក ហង្ស សីហា ជួបមុខលោកឪពុកជាលើកដំបូង នៅពេលអាយុ២៥ឆ្នាំ
|
|
|
សង្គ្រាមប្រល័យពូជសាសន៍ខ្មែរក្រហម បានប្រើទារុណកម្មយ៉ាងឃោរឃៅខ្លោចផ្សារ និងបានសម្លាប់ប្រជាជនកម្ពុជាជាង១.៥សែននាក់។ ទោះបីជាមិនត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ក៏ ប្រជាជនកម្ពុជាមួយភាគធំបានស្លាប់ដោយសារតែត្រូវបង្ខំឲ្យធ្វើការធ្ងន់លើសកម្លាំង និងអត់អាហារ។ ដោយសារតែមូលហេតុនេះបានបង្ខំឲ្យប្រជាជនកម្ពុជាមួយចំនួនបានប្រថុយរត់គេចខ្លួនទៅរស់នៅលើទឹកដីជំរំ។ នៅពេល លោក ហង្ស សីហា មានអាយុ៣ខែ ឪពុករបស់លោកបានចាកចេញពីលោក និងម្ដាយ ទៅរស់នៅកន្លែងផ្សេង។ ចាប់តាំងពីនោះមក លោកមិនដែលបានស្គាល់មុខឪពុក ការស្រលាញ់ថ្នាក់ថ្នមរបស់ឪពុកដូចកុមារដ៏ទៃឡើយ។ ម្ដាយរបស់សីហា បានខិតខំតស៊ូ មិនខ្លាចនឿយហត់ មិនថាយប់ថ្ងៃ ដើម្បីចិញ្ចឹមកូនប្រុសម្នាក់នេះឲ្យធំធាត់ តែម្នាក់ឯង។
|
|
...អានបន្ថែម
|
|
|
|
ការជួបជុំលើកទី៤៖ លោក ស៊ាំង សុវត្ថិបានជួបជុំគ្រួសារបន្ទាប់ពីការបែកគ្នាអស់រយៈពេល១៨ឆ្នាំ
|
|
|
លោក ស៊ាំង សុវត្ថិ កើតក្នុងឆ្នាំ១៩៨៥ នៅក្នុងអូរបែកក្អម ក្រុងភ្នំពេញ។ លោក សុវត្ថិជាកូនទី៣នៃគ្រួសារមួយដែលកូនចំនួន៥នាក់។ ថ្ងៃមួយ ប្អូនស្រីម្ដាយរបស់លោកបាននាំយកលោកទៅរស់នៅឯខេត្តកំពង់សោម ដោយគាត់បានប្រាប់គាត់ថា យកទៅលេងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ២ ឬ៣ថ្ងៃក្រោយមក លោកបានសុំម្ដាយមីងមកផ្ទះវិញ តែគាត់បែរជាឆ្លើយថា ចាំ៣ឆ្នាំទៀត នៅជួយមើលកូនគាត់សិនទៅ។ នៅពេលនោះ លោកអាយុ៩ឆ្នាំ។ គ្រាន់តែបានឮពាក្យនេះ លោក សុវត្ថិបានលួចរត់ចេញពីផ្ទះក្នុងគោលបំណងត្រឡប់មកផ្ទះម្ដាយវិញ។ ប៉ុន្តែនៅពេលនោះ លោកស្ថិតនៅវ័យក្មេង និងមិនអាចចំណាំផ្លូវបាន លោកបានវង្វេងផ្លូវ និងវង្វេងពីក្រុមគ្រួសារចាប់តាំងពីពេលនោះមក។
|
|
...អានបន្ថែម
|
|
|
|
ករណីលេខ១៩៨ ដំណើររឿង កញ្ញា សេង ស្រីមុំ ស្វែងរកគ្រួសារ
|
|
|
ក្នុងអំឡុងសម័យរដ្ឋកម្ពុជា (មិនចាំថាស្ថិតក្នុងឆ្នាំណានោះទេ) ពេលនោះកញ្ញា មានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ដោយមានភាពនៅក្មេងខ្ចីកុមារី ភក្ដី មិនដឹងរស់នៅជាមួយនឹងឪពុកម្ដាយក្នុងខេត្តអី? ស្រុកអី? ឃុំអី? ភូមិអី? មិនបានចាំនោះទេ សូម្បីតែឈ្មោះខ្លួនឯងផ្ទាល់ ក៏មិនចាំផង ប៉ុន្តែកុមារី បានចាំយ៉ាងស្រពេចស្រពិលថា កន្លែងដែលខ្លួនរស់នៅសំបូរទៅដោយចម្ការកៅស៊ូ និងដំឡូងមី។
|
|
...អានបន្ថែម
|
|
|
|
ករណីលេខB០០៤ ដំណើររឿង លោក ហង្ស សីហា ស្វែងរកឪពុក
|
|
|
មុនឆ្នាំ១៩៧៥ លោកស្រី ហង្ស ស៊ីយឿត ព្រមទាំងក្រុមគ្រួសាររស់នៅក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយមានឪពុកធ្វើទាហាន និងម្ដាយធ្វើស្រែ។ នៅខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី ហង្ស ស៊ីយឿត ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិ ហើយឪពុកម្ដាយរបស់លោកស្រី ហង្ស ស៊ីយឿត បានស្លាប់ដោយសារការបង្អត់បាយរបស់ពួកខ្មែរក្រហមក្នុងនៅឆ្នាំ១៩៧៥ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបន្តរស់នៅទីនោះរហូតដល់ឆ្នាំ១៩៧៩។
|
|
...អានបន្ថែម
|
|
|